អីក៍ដល់ម្លឹង! យុវជន២នាក់គ្រាន់តែទំនាស់នឹងគ្នារឿងធ្វើម្ហូប យុវជនម្នាក់ វាយទៅលើជ.នរងគ្រោះ បណ្តាលឲ្យរងរបួ.សយ៉ាងធ្ង.ន់ធ្ង.រ រហូតដល់ស្លា..ប់

0
367

សៀមរាប ៖ នាវេលាម៉ោង៧និង០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ មានករណីឃាតកម្មមួយកើតឡើងនៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញបានចុះពិនិត្យ ស្រាវជ្រាវនិងបើកការស៊ើបអង្កេតជុំវិញករណីនេះ ។

ជនរងគ្រោះឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកកដ មានទីលំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញស្ថានភាពសពដេកស្លាប់ផ្ងាពោះ ពាក់អាវយឺតដៃវែងពណ៌ប្រផេះ ស្លៀកខោយឺជើងខ្លី ពណ៌ខ្មៅ ឆ្នូតខៀវ ។

ស្លាកស្នាមនៅលើសាកសពមានស្នាមបែកក្បាលផ្នែកខាងក្រោយ មានឈាមហូរចេញពីច្រមុះ និងមានស្នាមដាច់រលាតត្រង់ថ្ងាស(ស្នាមអូស)។ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖ ដំបងឈើជ្រុងទំហំ ៥សង្ទីម៉ែត្រ ប្រវែង១៣៨សង្ទីម៉ែត្រ, មួកសាច់កំណាត់ប៉ារ៉ាប្រឡាក់ឈាម១ ស្បែកជើងពណ៌លឿង ចំនួន១គូ ។

ក្រោយកិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះ នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សូយ បាននៅចំណុចក្បែសាលាឆទាន ភូមិរលំ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឈើជ្រុងដែលសមត្ថកិច្ចនគរបានធ្វើការចាប់យក វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអូសយកទៅក្បែរមាត់ស្រះក្រោយផ្ទះ ។ ដោយឃើញជនរងគ្រោះនៅមានដង្ហើម ខ្លួនក៏អូសជនរងគ្រោះមកទុកក្បែរផ្ទះវិញ ហើយគេចខ្លួនតែម្តង។ ចំណែកមូលហេតុដែលនាំឲ្យរូបគេធ្វើបែបនេះ ដោយសារនៅល្ងាចកើតហេតុខ្លួន និងជនរងគ្រោះ មានទំនាស់នឹងគ្នារឿងធ្វើម្ហូប។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធី៕

Facebook Comments
Loading...