សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​មាន​ម្ចាស់​ឈ្មោះផេ នៅខាងជើង​សាលាខេត្ត បើកលេងយ៉ាងរលូនមិន​ដែលឃើញ​សមត្ថកិច្ច​ចុះបង្រ្កាប

0
430

បន្ទាយមានជ័យ ៖ សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​មាន​ម្ចាស់​ឈ្មោះ ផេ ចំណុច​ជិត​ជើងភ្នំ​ស្វាយ​ឬក៏​ជិត​ស្ថានីយ​ផ្សាយ​សំឡេង​ចំនួន​បី​ស្ថានីយ​នា​ខាងជើង​សាលាខេត្ត និង តុលាការខេត្ត​ និង​ក៏​នៅ​ជិត​បន្ទាយ​យោធភូមិភាគ​៥ ទិស​ទី​១(​បន្ទាយមានជ័យ ) ស្ថិតនៅ ក្នុងភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលគេ​មិន​ដែលឃើញ​សមត្ថកិច្ច​ចុះបង្រ្កាបនោះទេ។

ប្រភពបាន​ឱ្យដឹង​ថា ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ជល់​មាន់ បាន​ស្កាត់​មក ពី​ក្នុង​ក្រុង​និង​ពី​ស្រុក​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ។ ​ពួកគេ​បាន​ចត​ឡាន ពង្រាយ នៅ​តា ម​ចិញ្ចើមផ្លូវ​និង​ដីឡូត៍ ហើយ​ក៏មាន​កន្លែង​ដាក់​ផ្ញើ​ម៉ូតូ យកលុយផងដែរ​។​អ្នកលេង​ក៏នាំគ្នាចូលទៅលេងដ៏​គគ្រឹកគគ្រេង។​

អ្នកញៀន​ល្បែង​បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​រប​ស់​ឈ្មោះផេ។ សង្វៀននេះគេ​បើក​ឲ្យ​លេង​ចាប់ពី​ព្រឹក​ដល់​យប់ (​តាម​ថ្ងៃ​) ហើយ​ចាក់​ភ្នាល់​ចាប់ពី​ប្រាំ​លាន ដល់​១០ លាន​រៀល​ក្នុង​មួយគូ​។ នេះ​មិន​រាប់​ពី​អ្នក​ចាក់​ខាងក្រៅ​ទេ រីឯ​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​ចូលទៅ​លេង មុន​នឹង​ចូល​លេង​គឺ​ត្រូវ​បង់លុយ​ឱ្យ​ម្ចាស់​ទីតាំង ពី​ប្រាំ​ពាន់​ទៅមួយ​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗទើបចូលបាន​។

ពាក់ព័ន្ធករណីនេះ យើង​មិន​អាច​ស្វែង​រក​ការបំភ្លឺពីលោកអធិការនគរបាលក្រុងសិរីសោភ័ណ្ឌបានទេនៅថ្ងៃនេះ៕

Facebook Comments
Loading...