ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាសងសឹកអាមេរិច លុះត្រាលោកDona​l​​d Trump ត្រូវកាត់ទោសពាក់ព័ន្ធការសម្លាប់មេទ័ពរបស់ខ្លួន

0
353

បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានប្តេជ្ញាសងសឹកលោក Donald Trump លុះត្រាតែអតីតប្រធានាធិបតីអាមេរិក លោក  Donald Trump ត្រូវបានកាត់ទោសពាក់ព័ន្ធការសម្លាប់មេទ័ព Qassem Soleimani  ។បើមិនដូច្នេះទេ ខ្ញុំនឹងប្រាប់មេដឹកនាំអាមេរិកទាំងអស់ថា ការសងសឹកទាំងអស់នឹងចេញពីដៃនៃប្រទេសមូស្លីមដោយគ្មានអ្វីត្រូវសង្ស័យឡើយ”។

ការប្តេជ្ញា  របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisiបាន ធ្វើឡើង ខណៈទីក្រុង តេហេរ៉ង់ ប្រារព្ធខួបពីរឆ្នាំចាប់តាំងពីការស្លាប់របស់មេបញ្ជាការរូបនេះ។ សូមរំលឹកថា សាធារណរដ្ឋឥស្លាម និងសម្ព័ន្ធមិត្តនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ឧត្តមសេនីយ៍ Soleimani និងអនុសេនីយ៍ឯកអ៊ីរ៉ាក់ ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានក្រុងបាកដាដកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០។

លោក Soleimani បានដឹកនាំកងកម្លាំង Quds ដែលជាសម្ព័ន្ធប្រតិបត្តិការបរទេសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដោយមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ លីបង់ ទឹកដីប៉ាឡេស្ទីន ស៊ីរី និងយេម៉ែន។

លោក Raisi និយាយថា “អ្នកឈ្លានពាន និងជាអ្នកធ្វើឃាតដ៏សំខាន់ គឺអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខនឹងយុត្តិធម៌ និងការសងសឹករួមជាមួយអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និងឧក្រិដ្ឋជនដទៃទៀត។ បើមិនដូច្នេះទេ ខ្ញុំនឹងប្រាប់មេដឹកនាំអាមេរិកទាំងអស់ថា ការសងសឹកទាំងអស់នឹងចេញពីដៃនៃប្រទេសមូស្លីមដោយគ្មានអ្វីត្រូវសង្ស័យឡើយ”។

គួរបញ្ជាក់ថា ការបញ្ជាឲ្យធ្វើឃាតរបស់លោក Trump បាននាំឲ្យសត្រូវទាំង២ ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៃការប្រឈមមុខគ្នាខាងយោធាដោយផ្ទាល់។ ចំណែក ទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅពេលនោះថា លោក Soleimani កំពុងរៀបចំផែនការធ្វើសកម្មភាព ប្រឆាំងនឹងបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសហែកហួរដោយសង្គ្រាមជាយូរមកហើយ រវាងសម្ព័ន្ធមិត្តសំខាន់ៗរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់៕

Facebook Comments
Loading...