អង្គភាពប្រឆាំងអំពើពុករលួយរកឃើញប្រធាន អនុប្រធានការិយា​ល័យរដ្ឋបាល និងបុគ្គលិកមន្ទីរសុខាភិបាលខេត្តក្រចេះយកលុយពីបេក្ខជនជាង៧០ម៉ឺនដុល្លា

0
478

ក្រចេះ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញប្រាក់ដែលឈ្មោះលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យ រដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារនិងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការជ្រើស រើសឱ្យចូលក្របខណ្ឌមន្រ្តីសុខាភិបាលខេត្តក្រចេះ ដោយក្នុងចំណោមបេក្ខជន១២៩នាក់ ចំនួន៧៤ម៉ឺនដុល្លារអាម៉េរិក កាលពីពេលថ្មីៗកន្លងមកនេះ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា ដោយបានការអនុញ្ញាតភ្លាមៗពីតុលាការខេត្តក្រចេះ អង្គភាពប្រឆាំងអំពើពុករលួយបានប្រគល់លុយជូនដល់ជនរងគ្រោះជាបន្ទាន់ ព្រោះអស់រយៈពេល ៥-៦ខែ ដែលបង់ការប្រាក់ដែលបេក្ខជនភាគច្រើនបានបុលខ្ចីពីធនាគារ និងពីអ្នកចងការប្រាក់ ជាបន្ទុកធ្ងន់ធ្ងរណាស់។ អង្គភាពប្រឆាំងអំពើ ពុករលួយបានបញ្ជូនជនល្មើសទាំងពីរនេះទៅតុលាការខេត្តក្រចេះ នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១។

សូមជម្រាបថា មន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរ ពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុងខេត្តក្រចេះ បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធាន ការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខែត្រ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១ បានប្តឹងទៅរដ្ឋមន្តីក្រសួងសុខាភិបាល និងអភិបាលខេត្តរក្រចេះ សុំឱ្យមានការស៊ើប អង្គេត និងដាក់ទោសទណ្ឌជនពុករលួយនេះឱ្យខាងតែបាន។

ការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យ រដ្ឋបាលនៃមន្ទីរសុខាភិបាល ខែត្រក្រចេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះធ្វើការស៊ើប អង្គេតស្រាវជ្រាវ។

នៅក្នុងសារលិខិតរបស់មន្ត្រី រាជការ នៃមន្ទីរពេទ្យបង្អែកនៅទូទាំង ខេត្តក្រចេះ បានសរសេររៀបរាប់ពី ចរឹតពាលរបស់លោក ទឺ ប៊ុនឡេង ចេះតែដើរតែសម្លុតគំរាមកំហែង គាបសង្កត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសបានហៅ មន្រី្តស្ម័គ្រចិត្តដែលបម្រើការងារប្រឆាំង កូវីដ១៩ យកទៅគាបសង្វាតរួចទារលុយក្នុងម្នាក់ ៗចាប់ពីមួយម៉ឺនដុល្លារ ទៅ១៣.០០០ដុល្លារ ដើម្បីឱ្យបានជាប់ ក្របខណ្ឌពេញសិទ្ធិមន្ដ្រីរាជការនៃរាជរដ្ឋាភិបាល កម្ពុជា៕

Facebook Comments
Loading...