កម្លាំងអាវុធហត្ថចុះបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំ របស់ឈ្មោះ សូ សំឡូត ឃាត់ខ្លួនមនុស្សប្រុស ស្រី ញៀនល្បែងជាង៣០នាក់ 

0
155

ភ្នំពេញ ៖ ទីតាំងឃ្លាំងមួយកន្លែង ដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ដែលគេ ស្គាល់មេល្បែងមាន ឈ្មោះ សូ សំឡូត តែងតែបើកល្បែងស៊ីសងខុសច្បាប់ លេងបៀរជាច្រើនវង់ ដោយចល័តពីកន្លែងមួយទៅកន្លែងមួយ តាមបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងខណ្ឌ ចុះបង្ក្រាប ហើយដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ពពាក់ពពួនគ្នាលេង ជាង៣០នាក់   រួមទាំងមេល្បែងឈ្មោះសូ សំឡូត ផងដែរយកទៅដុះក្អែលចេញម្តងកុំឲ្យក្អេងក្អាងពេក។

ការចុះបង្ក្រាបទីតាំងខាងលើ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែង ដែលមេល្បែងដ៏ធំឈ្មោះសូ សំឡូត លួចបើកជាវង់បៀរដ៏ធំ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែង តាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំងមួយនេះ តែងតែមានមនុស្សចេញចូលជាច្រើន និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដោយមិនរំខានដល់សមត្ថកិច្ច មូលដ្ឋានណាឡើយ។ ទើបតែនៅថ្ងៃនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចុះបង្ក្រាបដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះ និងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត។ ហើយកន្លងមក ក៏ធ្លាប់ត្រូវសមត្ថកិច្ចចុះបង្ក្រាបម្តងជាពីដងរួចមកហើយដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីមេល្បែងដ៏ធំឈ្មោះរូបនេះ នៅតែព្រហើនបើកល្បែង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះឡើយ។

បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។ មហាជនកំពុងរងចាំមើល វាសនា មេល្បែងរូបនោះ និងអ្នកលេងទាំងអស់ដែលឃាត់បានទៅជាយ៉ាងណា?៕

Facebook Comments
Loading...