ចាប់ពីពេលនេះទៅមិនមានការលើកលែងទៀតឡើយ អ្នកដែលបោះសំរាមចោលតាមទីសាធារណៈត្រូវទទួលការផាកពិន័យទៅតាមច្បាប់

0
107

ភ្នំពេញ ៖ បើយើងផ្តល់ព័ត៏មានដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងទាំងអស់គ្នាអំពីការទុកដាក់សំរាម សំណល់រឹង និងចេញសំរាមឲ្យបានទៀងពេលវេលានោះ ការកកស្ទះសំរាមលែងមាន ហើយប្រជាពលរដ្ឋដែលមានលំនៅដ្ឋានច្បាស់លាស់នោះ គឺមិនសូវមានកំហុសនោះឡើយក្នុងការបោះចោលសំរាមដូចមុន តែប្រសិនបើម្ចាស់សំរាមដែលយកមកពីឆ្ងាយមកបោះចោលក្នុងទឹកដីយើង ត្រូវពិន័យតាមច្បាប់មិនត្រូវលើកលែងនោះទេ។

បញ្ហាសំរាម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដូចនេះប្រជាពលរដ្ឋ អាជ្ញាធរភូមិ សង្កាត់ និងខណ្ឌត្រូវចូលរួមការទុកដាក់សំរាម ការផ្តល់ព័ត៍មានពីសំរាម និងរាយការណ៍ពីការប្រមូលសំរាមទាំអស់គ្នា ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើបរិស្ថានមិនល្អ បរិដ្ឋានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។ ទាំងនេះគឺជាការលើកឡើងរបស់លោកហួត លាភពិសិដ្ធ អភិបាលរងខណ្ឌព្រែកព្នៅ ក្នុងពិធីបើកវគ្គបណ្តុំបណ្តាលការអនុវត្តន៍យន្តការណ៍ផាកពិន័យ ចំពោះអំពើល្មើសនានាមានចែងក្នុងជំពូកទី៧ នៃអនុក្រិត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខណ្ឌព្រែកព្នៅ។

លោកបន្តថា បន្ទាប់ពីមានការកកស្ទះរាមកាលពី១ឆ្នាំកន្លងមក ឃើញថាមានដេប៉ូសំរាមជាច្រើននៅតាមបណ្តាសង្កាត់ តែពេលនេះសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅរបស់យើងលែងមានដេប៉ូសំរាមដូចមុនទៀតហើយ ហើយយើងមិនត្រូវឲ្យវាមានការកើតឡើងទៀតនោះដែរ ប្រសិនបើមានបុគ្គលណាមិនអនុវត្តតាមការកំណត់របស់រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ក្នុងការញែក និងការវេចខ្ចប់ដោយឡែកនូវសំរាម សំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែឆ្នៃបាន ដូចមានចែងក្នុងមាត្រា១៥នៃអនុក្រិត្យនេះ ត្រូវទទួលការផាកពិន័យអន្តរកាណ៍ទៅតាមច្បាប់ដែលបានកំណត់។

គួរបញ្ជាក់ថា សម្រាប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUP​ER និងក្រុមហ៊ុនGlobal Action forEnvironmentAwareness Public Limited (Gaea៕

Facebook Comments
Loading...