ប្រជាពលរដ្ឋដែលជាជនចាស់ជរាចំនួន៥០នាក់ លើកដៃអរគុណដល់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

0
343

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាជនចាស់ជរាចំនួន៥០នាក់ ក្នុងខណ្ឌព្រែកព្នៅដែលទទួលបានអំណោយសម្តេចតេជោ លើកដៃអរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេល ជាពិសេសដូចជាពេលអាកាសធាតុ សីតុណ្ហភាពចុះត្រជាក់នាឆ្នាំនេះជាដើម។

ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើរសេចក្ដីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋ និងអុំពូមីងដែលជាចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ អុំពូមីងទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ។

លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាដរាប ជាពិសេសដោយសារការព្យាករអាកាសធាតុឃើញថា សីតុណ្ហភាពចុះត្រជាក់ចាប់ពីពេលនេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះ សម្ដេចតេជោ បានប្រគល់ដោយផ្ទាល់នូវសម្ភារៈដូចខាងលើមក ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ជាពិសេសចាស់ជរា ដែលអាចនឹងប៉ះពាល់ដល់សុខភាព ពេលអាកាសធាតុចុះត្រជាក់នេះ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាពក្រីក្រ សរុបចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានៈ ភួយចំនួន ០១, អាវរងាចំនួន ០១ និងក្រមាចំនួន០១៕

Facebook Comments
Loading...