លោកតាម្នាក់បានស្លា..ប់ក្នុងបន្ទប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងពាក់កណ្តាលយប់

0
508

ភ្នំពេញ ៖ លោកតាម្នាក់បានស្លា..ប់ក្នុងបន្ទប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២z ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីបូលិសមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលរងការឆាបចេះខាងលើទំហំ៤ម៉ែត្រx ១២ម៉ែត្រ ខូចខាតសម្ភារ នៅក្នុងផ្ទះអស់ទាំងស្រុង និងបណ្ដាលឱ្យស្លា..ប់ មនុស្សម្នាក់ភេទប្រុស អាយុប្រហែល៧៣ឆ្នាំ មុខរបរនៅផ្ទះ តែគេពុំទាន់ស្គាល់អត្តញ្ញាណនៅឡើយនោះទេ។

ប្រភពដដែលបានឲ្យដឹទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ រួមមាន៖ រថយន្តផ្សារទំនើបអូឡាំព្យ៉ាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ម៉ែត្រគូប។ រថយន្តស្នងការដ្ឋានរាជធានីភ្នំពេញ៣គ្រឿងក្នុងការពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។ ចំពោះអគ្គិភ័យខាងលើនេះនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យមានករណីនេះកើតឡើងនៅឡើយនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស្វែងរកអត្តសញ្ញាណនៃជនរងគ្រោះ ដើម្បីស្វែងរកសាច់ញាតិនិងប្រគល់សពជូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...