យុវជន២នាក់ ជិះម៉ូតូឌុបគ្នាទៅបុករថយន្តផ្លោងអ្នកអង្គុយខាងក្រោយខ្ទាតទៅត្រូវរថយន្ត១គ្រឿងទៀតបើមកកិនបណ្ដាលឱ្យស្លា..ប់

2
292

កំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លា..ប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារ ជិះ ម៉ូតូឌុប គ្នាក៏ជ្រុលទៅបុកទ្វារ រថយន្តមួយគ្រឿង ដែលគេបើកចេញពីរថយន្ត ដោយគ្មានការប្រុងប្រយ័ត្ន ធ្វើឱ្យយុវជនម្នាក់ ដែលអង្គុយ ផ្នែក ខាងក្រោយ ម៉ូតូ ខ្ទាត ផ្លោង ទៅ កណ្ដាល ទ្រូ វ ផ្លូវ ហើយ ត្រូវ រថយន្ត ស៊េរី ទំនើប មួយគ្រឿង ផ្សេងទៀត  បើកមកពីក្រោយកិន បន្ថែម បង្កការ ភ្ញាក់ផ្អើល ឡើង នៅវេលា ម៉ោង ១ និង ៥០ នាទីរសៀល ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ នៅលើ ផ្កូ វ ក្រាល កៅស៊ូ ចំណុច ទំនប់ បារាំង ក្នុងភូមិ ផ្សារឆ្នាំង សង្កាត់ ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ។

តាមការបញ្ជាក់ពីប៉ូលិសក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា៖ សព រងគ្រោះមានឈ្មោះ អៀង ចាន់ តារា រ័ត្ន អាយុ ១២ ឆ្នាំ មាន លំនៅ នៅ ភូមិ ព្រៃ កោះ ឃុំ ជ្រៃ បាក់ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យឈ្មោះ អៀង ចាន់ សុវណ្ណ រាជ អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស ជិ ពី ភូមិ ព្រៃ កោះ ទៅ ដើម ពោធិ៍ មាត់ទន្លេ ផ្សារ ក្រោម។

ប្រភពដដែលបន្តថា មុនពេល កើតហេតុ យុវជន២ នាក់ បាន ជិះ ម៉ូតូ ហុងដា ស្គុ ប ពី ពាក់ ស្លាក លេខ កំពង់ឆ្នាំង 1G9111 ឌុប គ្នា ( ក្មេងប្រុស រងគ្រោះ ឈ្មោះ អៀង ចាន់ តារា រ័ត្ន ) បើកបរ ដោយ ឈ្មោះ អៀង ចាន់ សុវណ្ណ រាជ អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស ជិ ពី ភូមិ ព្រៃ កោះ ទៅ ដើម ពោធិ៍ មាត់ទន្លេ ផ្សារ ក្រោម ។

អធិការ នគ បាល ក្រុង កំពង់ឆ្នាំងរូបនេះ  បានឱ្យដឹងទៀតថា  ដោយឡែក រថយន្ត តូយ៉ូតា កាមរី ( គូទ ស្វិត ) ពណ៌ ប្រផេះ ពាក់ ស្លាក លេខ ចាស់ ង ៤០៧០ ភព ២ បើកបរ ដោយ ជន មិន ស្គាល់ អត្តសញ្ញាណ ពី ទិស ខាងលិចទៅកើតស្រប ទិស គ្នា ជាមួយនឹង ម៉ូតូ ហុងដា ស្កុប ពី រួច បាន ឈប់ និយាយ ទូរស័ព្ទ នៅ ចំណុច ខាងមុខ ផ្លូវ ចុះ ទំនប់ បារាំង។ ក្រោយនិយាយទូរស័ព្ទរួច អ្នកបើករថយន្ត តូយ៉ូតា កាមរី បាន បើកទ្វា រថយន្តខាងមុខផ្នែក ឆ្វេង ដៃ ចេញ ក្រៅ ហើយក៏ ត្រូវ អ្នកជិះ ម៉ូតូ មកដល់ បាន បុក នឹង ទ្វារ រថយន្ត បណ្ដាលឱ្យ យុវជន ម្នាក់  ដែល អង្គុយ ខាងក្រោយ ម៉ូតូ ដួល ខ្ទាត មក ខាងឆ្វេង ដៃ លើ ទ្រូងផ្លូវ។ ស្របពេល គ្នា នេះរថយន្ត ម៉ាក អូ ឌី ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BE.9953 បើកបរ ដោយ ជន មិន ស្គាល់ អត្តសញ្ញាណ ស្រប ទិស គ្នា បានមក ដល់ ឡើង វ៉ា ម៉ូតូ ហើយ បាន កិន ក្មេងប្រុស ដែល ជិះ ម៉ូតូ ពីក្រោយ នោះ បណ្តាលអោយ រងរបួស ធ្ងន់ ហើយ ក្មេងប្រុស រងគ្រោះបានស្លា..ប់នៅពេលគេបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុអ្នកបើករថយន្តទាំង២នាក់ បានរត់ គេចខ្លួនបាត់ ដោយ បន្សល់ រថយន្តតូយ៉ូតាកាមរី (គូទ ស្វិត) នៅកន្លែងកើតហេតុ។ ដោយឡែករថយន្តម៉ាកអូឌី បាន រត់គេចខ្លួនបាត់តែម្ដង។ រថយន្តតូយ៉ូតាកាមរី (គូទ ស្វិត) និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹក យកមករក្សាទុកដើម្បី រង់ចាំដោះស្រាយតាមនីតិវិធី ៕

Facebook Comments
Loading...

2 COMMENTS

  1. Link Shortener Url

    […]we like to honor quite a few other world wide web web sites on the web, even if they aren’t linked to us, by linking to them. Beneath are some webpages worth checking out[…]

Comments are closed.