បុរសម្នាក់ចុះពីឡានរថឈ្លួនមកពីខេត្តស្ទឹងត្រែងវិញ មកដេកស្លាប់ក្នុងសង្កាត់ស្រះចក

2
368

ភ្នំពេញ ៖ បុរសម្នាក់បានជិះរថយន្តឈ្នួលមកពីខេត្តស្ទឹងត្រែងមកចុះនៅខាងមុខស្ថានទូតបារាំងស្រាប់តែមានអាការៈមិនស្រួលក៏បានដាច់ខ្យល់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ០៩ខែកញ្ញាឆ្នាំ ២០២១នេះនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសរូបនោះឈ្មោះម៉ាន់ ណៃ អាយុប្រហែល៥៥ឆ្នាំមានស្រុកកំណើតនៅភូមិល្មាសឈ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកដេកស្លាប់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមការឲ្យដឹងពីស្រ្តីឈ្មោះ ស តុំ អាយុ៣៨ឆ្នាំមុខរបរចុងភៅ ស្នាក់នៅផ្ទះជួលម្តុំកាំកូស៊ីតធី នៅខណ្ឌសែនសុខ បានប្រាប់សមត្ថកិច្ចថាគាត់បានទទួលព័ត៌មានពីអ្នកជិតខាងរាវលេខទូរសព្ទរបស់ជនរងគ្រោះបានតេទៅម្ដាយរបស់គាត់ដែលនៅខេត្តព្រៃវែងឯណោះហើយម្ដាយរបស់គាត់ក៏បានតេមកគាត់ប្រាប់ថាពូរបស់ខ្លួនបានស្លាប់នៅខាងមុខស្ថានទូតបារាំងដោយឮដូច្នេះខ្លួនក៏ប្រញាប់ឡើងមកមើលក៏ឃើញពូដេកស្លាប់ពិតប្រាកដមែន។

ស្រីជាក្មួយរូបនោះបានបន្តទៀតថាពូរបស់ខ្លួនបានទៅស្នាក់នៅជាមួយបងប្អូននៅឯខេត្តស្ទឹងត្រែងមួយរយៈពេលខ្លីហើយបងប្អូនក៏បានព្យាយាមលួងលោមគាត់ដេកព្យាបាលជំងឺនៅទីនោះដែរដោយសារតែគាត់មានជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមប៉ុន្តែពូរបស់គាត់មិនបានស្ដាប់នោះទេគឺបានឡើងមកភ្នំពេញដើម្បីឆ្ពោះទៅផ្ទះរបស់គាត់វិញនៅឲ្យខេត្តព្រៃវែងប៉ុន្តែពេលដែលគាត់មកដល់ទីនេះនៅល្ងាចថ្ងៃទី ០៨ខែកញ្ញានេះត្រូវបានគេប្រាប់ថាគាត់ពេលដែលចុះពីលើរថយន្តឈ្នួលនោះគឺគាត់មិនបានឡើងរថយន្តបន្តទៅខេត្តព្រៃវែងនោះទេគឺគាត់ប្រហែលជាមានអាការៈមិនស្រួលក៏បាននៅចំណុចកើតហេតុនេះលុះដល់ព្រឹកថ្ងៃទី ៩នេះក៏មានអាការៈមិនស្រួលកាន់តែខ្លាំងក៏បានស្លាប់ដូច្នេះតែម្ដង។ស្ត្រីជាក្មួយរូបនោះបានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងពេលដែលឃើញទិដ្ឋភាពពូបានដេកស្លាប់គួរឲ្យសង្វែកដូចនេះ។

ពាក់ព័ន្ធនឹងការដេកស្លាប់របស់បុរសរូបនោះដែរអាជ្ញាធរខណ្ឌដូនពេញដែលបញ្ជាផ្ទាល់ដោយលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកសពដើម្បីរុករកជំងឺកូវីដនោះប៉ុន្តែការតេស្តរហ័សនោះបញ្ជាក់ថាជនរងគ្រោះរូបនោះអត់មានជំងឺកូវីដនោះទេ(អវិជ្ជមាន)ទើបអាជ្ញាធរសម្រេចប្រគល់សពទៅក្រុមគ្រួសារដើម្បីបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Facebook Comments
Loading...

2 COMMENTS

  1. Temp Mail

    […]we prefer to honor quite a few other world wide web websites on the net, even if they aren’t linked to us, by linking to them. Under are some webpages worth checking out[…]

  2. Link Shortener Amazon

    […]Wonderful story, reckoned we could combine a handful of unrelated information, nonetheless truly really worth taking a look, whoa did 1 find out about Mid East has got more problerms also […]

Comments are closed.