យុវជនម្នាក់ជិះម៉ូតូម្នាក់ឯង ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាព គំរាមកាប់ប្លន់យកម៉ូតូ បានសម្រេចរួចគេចខ្លួនដោយសិវត្ថិភាព

0
572

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដោយដកដាវគំរាមកាប់ ដេញធាក់ផ្តួលប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់ បានសម្រេចនិងជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខបុរីឡុងនី តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-0035 (ម៉ូតូបង់រំលួស)។

តាមការរៀបរាប់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេជិះម៉ូតូមួយគ្រឿងចេញពីកន្លែងធ្វើការមួយកន្លែង គោលបំណងប្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពដេញមកពីក្រោយហើយបានធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូទៅនិងថ្នល់ រងរបួសយ៉ាងដំណំ។

ប្រភពដដែរបានបន្តទៀតថា ភ្លាមនោះរូបគេក៏បានងើបឡើងប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែបក្ខពួកជនសង្ស័យបានដកដាវមកគំរាមកាប់ទៅលើរូបគេទៀត ធ្វើអោយរូបគេភិតភ័យស្លន់ស្លោ រត់យករួចខ្លួនសិន ហើយស្រែករកអ្នកជួយ តែទីកន្លែងកើតហេតុនោះស្ងាត់ពេក ធ្វើឲ្យជនសង្ស័យមានឱកាសលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុភ្លាមៗរូបគេក៏បានទំនាក់ទំនងទៅក្រុមគ្រួសារប្រាប់ថាមានគេប្លន់ម៉ូតូយកទៅបាត់ហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់បាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...