នារីម្នាក់ជិះម៉ូតូដេញតាមមនុស្សមួយក្រុមខណៈមេឃកំពុងធ្លាក់ភ្លៀងក៏ជ្រុលទៅបុកម៉ូតូកង់បីបណ្តាលឲ្យដួលស្លា..ប់

0
63

ភ្នំពេញ ៖ នារីម្នាក់បានស្លា..ប់ បន្ទាប់ពីជិះម៉ូតូលឿនសង្ស័យដេញចាប់ចោរឆក់ ដែលឆក់ ទ្រព្យសម្បត្តិរបស់ខ្លួនបានជ្រុលទៅប៉ះដៃចង្កូតជាមួយម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ ចំណែកម៉ូតូដួលអូសជិត៥០ម៉ែត្រ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះវីឡា មួយកន្លែងតាមបណ្ដោយផ្លូវ១៩៧៨ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស៊ឹម ស្រីចាន់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់តុ ស្នាក់នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅឯខេត្តតាកែវ ដោយជិះម៉ូតូzoomer x(ស៊ូមមើអិច)ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1 FH.3509 ជិះតែម្នាក់ឯង។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ មួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយឃើញជិះដេញតាមជនសង្ស័យមួយក្រុមដែរជិះម៉ូតូនៅខាងមុខ ដោយសង្ស័យថាជាករណីឆក់ ទ្រព្យសម្បត្តិជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានគេចពីម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខបើកបញ្រ្ចាស់ទិសដៅគ្នាដោយ មិនបានបើកភ្លើងបំភ្លឺផ្លូវ ហើយគេចមកខាងឆ្វេងដៃ គួបផ្សំមេឃកំពង់តែភ្លៀងផងក៏ជ្រុលទៅប៉ះនឹងម៉ូតូកង់បីមួយគ្រឿងទៀត បើកបញ្ច្រាស់ទិសដៅគ្នាបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនិងថ្នល់ស្លា..ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូដួលអូសជិត៥០ម៉ែត្រពីរជនរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់ហើយធ្វើការវាស់វែងយកម៉ូតូរកគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយគ្មានជំងឺកូវីដ19 រួចសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្តសាមុយមកតម្កល់ទុកនៅវត្តទឹកថ្លាក្រោយមកទៀត សាច់ញាតិជនរងគ្រោះបានមកដល់រូចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

Facebook Comments
Loading...