ព្រះសីហនុ ៖ មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តឡង់គ្រីស័របើកបុកជាមួយម៉ូតូហុងដាវ៉េវ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ចំណុចរង្វង់មូលវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BL-1997 បើកបរដោយឈ្មោះ ពៅ សុភ័ស ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បានបើកពីកើតទៅលិច(ភ្នំពេញ-ព្រះសីហនុ) ដល់ចំណុចកើតហេតុ បានបុកម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា៣នាក់ ប្រុស១នាក់ ស្រី២នាក់ ក្នុងដំណើរស្របទិស បណ្តាលឲ្យរងរបួស ទាំង៣នាក់ ទី១ឈ្មោះ មិន ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសធ្ងន់។ ទី២ ឈ្មោះ ហុន អ៊ីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសធ្ងន់។ ទី៣ ឈ្មោះ ឈឿន អ៊ីន អ៊ីន ភេទស្រី អាយុ១០ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះមានទីលំនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់អាវុធហត្ថជួយដឹកបញ្ជូនទៅសង្គ្រោះ ចំណែកមធ្យោបាយទាំង២គ្រឿង នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់ រងចាំដោះស្រាយពេលក្រោយ ៕
Random Email
[…]one of our visitors a short while ago encouraged the following website[…]
Hosting
[…]here are some links to web-sites that we link to because we believe they are worth visiting[…]
สล็อต
Visit my website if you interested about game.
Comments are closed.