អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA

1
95

ភ្នំពេញ ៖ បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។

ជាក់ស្តែងនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគទ្រព្យធនជាថវិកាចំនួន ១.០០០លានរៀលជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ យាមស្រស់ និងទឹកចិត្តបរិសទ្ធក្នុងការជួយព្យាបាលជំងឺកូវីដ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាជន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំ និងភរិយាខ្ញុំ សូមចូលរួមបរិច្ចាគថវិកាចំនួន ១.០០០លានរៀល (មួយពាន់លានរៀល) ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីចាត់ចែងខាងផ្នែកអាហារឧបត្ថម្ភ គុណបំណាច់របស់ទ័ពអាវសនៃការទប់ស្កាត់ជំងឺកូវីដ19 យើងទាំងអស់គ្នានឹងចងចាំ”។

ការប្រកាសចូលរួមផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយបង្ហាញពីការចូលរួមចំណែកយ៉ាងធំមហិមារជាមួយរាជរដ្ឋាភិបាល និងជាកាយវិការប្រកបដោយវីរៈភាពទុកជាគំរូសម្រាប់ជនជំនាន់ក្រោយ។ កន្លងមកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖ “កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ”៕

Facebook Comments
Loading...

1 COMMENT

  1. MKsOrb

    […]we like to honor a lot of other world wide web web sites on the net, even if they aren’t linked to us, by linking to them. Below are some webpages really worth checking out[…]

Comments are closed.