អជ្ញាធរខណ្ឌព្រែកព្នៅ សហការជាមួយសាលារាជធានីសម្រេចបិទខ្ទប់សហគមន៍អណ្តូងនៅក្នុងសង្កាត់គោករការយៈពេល១៤ថ្ងៃ

0
462

ភ្នំពេញ ៖ បន្ទាប់ពីប្រជុំរកដំណោះស្រាយក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលបន្តបន្ទាប់ទៀត លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានចុះចែកអំណោយដល់អ្នកជំងឺកូវិដ១៩ ចំនួន២២គ្រួសារដែលវិជ្ជមានកន្លងមក ហើយអជ្ញាធរខណ្ឌព្រែកព្នៅក៍បានសហការជាមួយសាលារាជធានីភ្នំពេញសម្រេចបិទខ្ទប់សហគមន៍អណ្តូងនៅក្នុងសង្កាត់គោករកាតែម្តង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី១៩បន្ថែមទៀត។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ការសម្រេច​បិទក្នុងសហគមន៍នេះមាន​ ​ភូមិ​អណ្តូង៤ និងអណ្តូង៦ ភូមិអណ្តូង៣ និងអណ្តូង៥ ប្រជាពលរដ្ឋទាំងអស់មានចំនួន១០៨៩នាក់ ស្មើរ៣៨០គ្រួសារ ក្នុងនោះមានអន្ទូង៤មានចំនួន២៨៦នាក់ អណ្តូង៦មានចំនួន៣៨០នាក់ អណ្តូង៣មានចំនួន១៩៥ និងអណ្តូង៥មានចំនួន២២៨នាក់។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហើយមិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣ការពារ ជាប់ជានិច្ច។

លោកបាន​បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​ការបិទខ្ទប់ បុគ្គល ឬ នីតិបុគ្គល​ណា ដែល​បំពាន​វិធានការ​ហាម អាជ្ញាធរ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់បំផុត មិនបណ្តោយឲ្យបុគ្គលមួយកន្តាប់តូចចម្លងគេពេញមួយសហគមន៍នោះទេ។

ចំណែកលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបាន​លើកឡើងថា វិធានការ​ដែល​ត្រូវ​អនុវត្តន៍​ចំពោះ​ភូមិសាស្ត្រ​បិទខ្ទប់​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​សម្រាប់​រយៈពេល១៤ថ្ងៃ ដែល​គិត​ចាប់ពី​​ថ្ងៃទី២១ ខែសីហា រហូតដល់​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ភូមិអណ្តូង៣ និងអណ្តូង៥ រីឯភូមិអណ្តូង៤ និងអណ្ទូង៦ គឺតម្រូវបិទតែរយៈពេល៧២ម៉ោងប៉ុណ្ណោះ បើក្រុមគ្រូពេទ្យយកសំណាកអស់ហើយមិនមានការឆ្លងទេគឺអាចបើកវិញបាន។

លោក​បាន​បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​ការបិទខ្ទប់​វិធានការ​ដែល​ត្រូវអនុវត្ត​សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​កំណត់​គឺ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាម​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ ចេញក្រៅបានលុះត្រាមានការ​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់​ និង​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ។ ក្នុងនោះផងដែរលោកក៍បានជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ហើយបើបុគ្គល​រូប​ណា​ដែល​នៅ​បន្ត​បំពាន​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ ​អាច​នឹង​ប្រឈម​វិធាន​ការ​ច្បាប់​៕

 

 

Facebook Comments
Loading...