បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនផ្លូវខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តបើកឆ្លងផ្លូវបណ្តាលឲ្យរងរបួសជាទម្ងន់

0
656

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនផ្លូវខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តកំពង់បើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកទៅនិងដីរងរបួសជាទម្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-0595ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ឆ្លងមកផ្លូវសហព័ន្ឋរុស្ស៊ី ដល់ពាក់កណ្ដាលផ្លូវចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE-5718 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំរៀងខ្លួន។ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Facebook Comments
Loading...