សូមប្រុងប្រយ័ត្ន!ក្រសួង ប្រកាសពីគ្រោះថ្នាក់នៃឥទ្ធិពលកាំរស្មីពន្លឺព្រះអាទិត្យUVអាចនឹងប៉ះពាល់សុខភាព

0
754

ភ្នំពេញ ៖ ក្រសួង ធនធានទឹកនិង ឧតុនិយមកម្ពូជា នាល្ងាចថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តី ពីស ន្ទ ស្សន៍ នៃ ការ កើនឡើងកាំរស្មីព្រះអាទិត្យUVអាចនឹងប៉ះពាល់សុខភាព។

នៅក្នុងសេចក្តីជូនដំណឹងឲ្យដឹងថាយោង តាម ការ ស្រា ជ្រាវរបស់អង្គការឧតុនិយមពិភពលោក WM O បាន បង្ហាញ ថានៅ តំបន់ ឥណ្ឌូចិនចាប់ពី ថ្ងៃ ទី ១៨ ដល់ទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹង ទទួល រង នូវ ឥទ្ធិពល កាំរស្មីព្រះអាទិត្យUVដែល មាន ស ន្ទ ស្សន៍ កើនឡើង ដល់ កម្រិត ១០ ដែល ជា ម្រិ ត ឲ្យ មានការ ប្រុង ប្រយ័ត្ន ( នៅ ចន្លោះ ពី ម៉ោង ១០ ព្រឹក ដល់ ម៉ោង ២ រសៀល ) ។

ក្រសួង ធនធានទឹកនិង ឧតុនិយមបញ្ជាក់ ទៀតថាការ កើ នឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យUV នេះនឹងបង្កឲ្យមានហានិភ័យខ្ពស់និង ប៉ះពាល់ ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ ។

ដូច្នេះសូមឲ្យប្រជាពល រដ្ឋខ្មែរ បង្កើន ការ យកចិត្តទុកដាក់ ប្រុង ប្រយ័ត្ន ខ្ពស់ ចំពោះ បាតុភូត ខាងលើនេះខណៈ ដែល ក្រសួងបាននិងកំពុងតាមដាន យ៉ា ងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ៕

Facebook Comments
Loading...