ប្រជាពលរដ្ឋចំនួន៧នាក់បានស្លាប់ និងចំនួន១០នាក់កំពុងសង្រ្គោះ សង្ស័យពុលស្រាថ្នាំ

0
707

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋបានស្លាប់ជាបន្តបន្ទាប់ចំនួន៧នាក់ និងកំពុងសង្រ្គោះចំនួន១០នាក់ ដែលបច្ចប្បន្នអាជ្ញាធរមានសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធទូរទាំងខេត្តពោធិ៍សាត់ កំពុងមមាញឹកក្នុងការពិនិត្យ និងធ្វើកាស្រាវជ្រាវ ក្នុងនោះព័ត៌មានបឋមសង្ស័យពុលស្រាថ្នាំខណៈជួបទុក្ខដ៍ក្រៀមក្រំ ។

ហេតុការណ៍ដ៍រន្ធត់ដែលកំពុងស្រាវជ្រាវខាងលើ នាថ្ងៃពុធ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចកំពុងស្ទឹង ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ព័ត៌មានជាបឋមៈ ទទួលបានពីសមត្ថកិច្ចកំពុងចុះប្រត្តិបត្រការបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ជាបន្តបន្ទាប់កើនឡើងដល់ចំនួន៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់ ។ គួររំលឹកថា ហេតុការណ៍មានមនុស្សស្លាប់ និងកំពុងស្ថិតការសង្រ្គោះខាងលើ បានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

Facebook Comments
Loading...