ស្រុកថៃមានសមាគម ឬគណៈកម្មការរៀបចំការប្រកួតប្រដាល់រាប់សិបស្ថាប័ន ចង់ធ្វើអ្វីអាចធ្វើបានទៅតាមតំបន់រៀងៗខ្លួន

0
94

ភ្នំពេញ ៖ ស្រុកខ្មែរមានត្រឹមសហពន្ធ័កីឡាប្រដាល់១គត់។ ចង់ធ្វើអ្វីដែលពាក់ពន្ធ័នឹងប្រដាល់ត្រូវឆ្លងកាត់គាត់ ពុំនោះទេ ខុសច្បាប់។ ស្រុកខ្មែរ ក្រុមដែលបង្កើតកម្មវិធីប្រដាល់គឺទូរទស្សន៍។ ស្រុកថៃ ឬឡាវ ក្រុមបង្កើតកម្មវិធីប្រដាល់គឺ សមាគមកីឡាប្រដាល់ ឬសហពន្ធ័កីឡាប្រដាល់។

ស្រុកខ្មែរចង់លើកស្ទួយវិស័យកីឡាប្រដាល់មិនមែនស្រួលទេ ត្រូវពឹងផ្អែកទៅលើៈ១. ប្រិយ៍មិត្តដែលស្រឡាញ់ខ្មែរពិតប្រាកដ ២. មិនយកប្រដាល់ធ្វើជាល្បែងភ្នាល់ ៣. មានការគាំទ្រពេញទំហឹងពីសហពន្ធ័ មិនប្រកាន់ទូរទស្សន៍នេះ ទូរទស្សន៍នោះ ៤. មានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ៥. មានការគាំទ្រពីរាជរដ្ឋាភិបាល ព្រោះមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចកៀងគរអោយអ្នកធំ និងអ្នកមាន ចេះស្រឡាញ់កីឡា។

បងប្អូនក្នុងសង្គមហ្វេសប៊ុក គ្មានថ្ងៃយល់ទេថាទូរទស្សន៍ត្រូវប្រឈមនឹងការលំបាកក្នុងការចាប់គូប៉ុណ្ណា? មានតែសហពន្ធ័ប៉ុណ្ណោះដែលយល់។ ចម្លងចេញពីអត្ថបទលោក ម៉ា សេរី ឆ្នាំ២០១៦៕

Facebook Comments
Loading...