ក្រុមJuventus លើកពានលំដាប់ទី២ អ៊ីតាលី Coppa Italia 2020-2021 បន្ទាប់ពីឈ្នះក្រុមAtalanta ក្នុងលទ្ធផល ២-១

0
898

កីឡាបរតែស ៖ ក្រុមរហ័សនាមសេះបង្កង់ Juventus បានក្លាយជាជើងឯកពានលំដាប់ទី២ អ៊ីតាលី Coppa Italia 2020-2021 បន្ទាប់ពីយកឈ្នះគូប្រជែង Atalanta ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)ក្រោយអាក់ខាន១ឆ្នាំ។

ការឈ្នះទាំងប្រផិតប្រផើយលើក្រុម Atalanta ក្នុងលទ្ធផល ២-១ ដោយសារ ក្រុមAtalanta នៅសល់គ្នា១០នាក់។ នេះជាលើកទី១៤ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី Andrea Pirlo តាំងពីនៅជាកីឡាករ និងជាលើកទី៥ សម្រារប់អ្នកចាំទីចាស់វស្សា Gianluigui Bufon ដែលបានប្រកាសចាកចេញពីទឹកដី Turin នៅបំណាច់រដូវកាលនេះ។

សមាជិកថ្មីរដូវកាលនេះ ខ្សែប្រយុទ្ធ Federico Chiesa ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ នៅនាទី៧៣ នៅមុនពេល Atalanta នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៨៨ មក នៅពេល Toloi ត្រូវបានពិន័យកាតក្រហម។

Juventus ក៏ជាក្រុមដែលធ្លាប់ឈ្នះពាន Coppa Italia ៤សម័យកាលជាប់ៗគ្នាផងដែរចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ ដោយខកខាន ១ឆ្នាំដែលបានឈ្នះដោយក្រុមពពកស Napoli ដែលសេះបង្កង់បានចាញ់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ៕

Facebook Comments
Loading...