ភ្នំពេញ ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងបានអគ្គនាយកបណ្តាញព័ត៏ក្នុងស្រុកឲ្យដឹងថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។
ក្នុងនោះផងដែរមហាជនក្នុងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកសិល្បៈល្បីៗលំដាប់ប្រទេសជាបន្តបន្ទាប់ បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់សិល្បការិនីក្មេងខ្ចីមួយរូប គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។ ជាក់ស្តែង តារាចម្រៀងល្បីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ក៏មិនខុសពីមហាជនដែរ ដោយនាងបានអំពាវនាវជួយរកយុតិ្តធម៌ជូន កញ្ញា មាន ពេជ្ររីតា ជាមួយក្តីសង្ឃឹមថា តារាវ័យក្មេងរូបនេះនឹងទទួលបានយុត្តិធម៌ពិតប្រាកដ។
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងនាមរូបនាងផ្ទាល់ និងក៏ជាអ្នកសិល្បៈមួយរូប សូមអំពាវនាវដល់អ្នកច្បាប់មេត្តា ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវដល់អ្នកសិល្បៈ ជាពិសេស គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា។
កញ្ញាឱក សុគន្ធកញ្ញា បានថ្លែងបន្តថា ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ ដូចជាអ្នកមានងារជាឧកញ៉ាជាដើម គឺភាគច្រើន ច្រើនតែបាត់ឈឹង ពោលគឺមិនដឹងថា នរណាឈ្នះនិងនរណាចាញ់នោះទេ។ ដូច្នេះនាងសូមទទូចហើយទទូចទៀត ឲ្យមានការប្រកាសដឹងជាសាធារណៈថា តើភាគីណាឈ្នះនិងភាគីណាចាញ់។
ជាមួយគ្នានេះ តារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់អ្នកមានៗ ជាពិសេសអ្នកមានងារជាឧកញ៉ា ត្រូវចេះឲ្យតម្លៃទៅអ្នកសិល្បៈ គោរពស្រឡាញ់ដល់អ្នកសិល្បៈ ព្រោះថាអ្នកសិល្បៈក៏ជាមនុស្ស ជាបុគ្គលដែលមានតម្លៃ មានទេពកោសល្យដែរ ដូច្នេះអ្នកមានទាំងអស់គួរណាតែឲ្យតម្លៃ។
ការអំពាវនាវបែបនេះ ពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺត្រូវបានធ្វើឡើង បន្ទាប់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។
កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម បានរៀបរាប់នៅក្នុងពាក្យបណ្តឹងយ៉ាងដូច្នេះថា (ខ្លឹមសារលម្អិតសូមអានក្នុងពាក្យបណ្តឹង)៖
MKsOrb
[…]Wonderful story, reckoned we could combine some unrelated information, nonetheless genuinely worth taking a appear, whoa did 1 master about Mid East has got more problerms as well […]
Temporary Email Generator
[…]just beneath, are quite a few entirely not associated websites to ours, however, they may be certainly worth going over[…]
Link Shortener Bitly
[…]we prefer to honor a lot of other internet websites on the internet, even if they arent linked to us, by linking to them. Below are some webpages really worth checking out[…]
Temp EMail
[…]although sites we backlink to beneath are considerably not associated to ours, we really feel they may be really worth a go by means of, so possess a look[…]
Comments are closed.