សូមប្រយ័ត្ន! ពីថ្ងៃទី១៤ ដល់២០មេសានេះ កម្ពុជានឹងមានភ្លៀង លាយឡំបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

0
751

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់២០ ខែមេសា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា ក្នុងរយៈពេលនេះតំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន។

ក្រសួងក៏បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងជាញឹកញាប់ ពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល៕

Facebook Comments
Loading...