អាជ្ញាធរខណ្ឌព្រែកព្នៅចុះផ្សព្វផ្សាយជូនដំណឹង និងណែនាំដល់អាជីវករ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0
75

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យផ្សព្វផ្សាយណែនាំអំពីសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅដល់ប្រជាពលរដ្ឋ នៅទូទាំងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលក្នុងនោះលោកជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានតាមផ្សព្វផ្សាយណែនាំ​ និងចែកសេចក្តីសម្រេចដល់អាជីវករនៅកន្លែងយឿត្រីពោធិមង្គល និងកន្លែងទីប្រជុំជនមួយចំនួនទៀត កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ក្នុងការចុះផ្សព្វផ្សាយណែនាំ​ និងចែកសេចក្តីសម្រេចនោះលោកជា ខេមា អភិ​បាលរងខណ្ឌព្រែព្នៅ បានលើកឡើងថា មន្ត្រីសាលាខណ្ឌ និងសង្កាត់ព្រែកព្នៅបានចែកសេចក្តីសម្រេចនិងប្រាប់ផ្ទាល់មាត់ដល់អាជីវករលក់ដូ ឲ្យគោរពតាមសេចក្តីសម្រេចស្ដីពីការ អនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការងារគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ការចូលរួមអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល និង ការចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ដើម្បីចៀសផុតពីជំងឺកូវីដ១៩។

លោកបន្តថា បន្ទាប់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ វសាធារណះ ចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ ហើយការអនុវត្តនេះគឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងរយះពេល២សប្តាហ៍ យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានធ្វើតាមការណែនាំ និងមួយចំនួនតូចនៅមិនទាន់អនុវត្តបាននៅឡើយ។ ក្នុងនោះផងដែរលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពតាមសេចក្តីសមរេចនេះ បើមិនដូច្នេះទេ អាជ្ញាធរនិងចាប់ឡាន ម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗយកទៅរក្សាទុកនៅខណ្ឌ ហើយឱ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ បើសិននៅតែបំពានបំរាមធ្វើដំណើរក្នុងរយៈពេល២សប្តាហ៍នេះ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ព្រឹក និងទទួលទោសតាមផ្លូវច្បាប់៕

Facebook Comments
Loading...