ថ្ងៃនេះ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន ១០៥នាក់ និងមានអ្នកជាសះស្បើយ ចំនួន០៤នាក់

0
218

ភ្នំពេញ ៖ ថ្ងៃនេះ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន ១០៥នាក់ (ព្រឹត្តិកា​រណ៍​សហគមន៍២០កុម្ភៈ ១០៤នាក់) អ្នកដំណើរបរទេសចំនួន១នាក់ និងមានអ្នកជាសះស្បើយ ចំនួន០៤នាក់។

យោងតាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន ១០៥នាក់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១០៤នាក់) អ្នកដំណើរបរទេសចំនួន១នាក់ និងមានអ្នកជាសះស្បើយ ចំនួន០៤នាក់។

សូមបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ ដោយសារ វីរុសកូវីដ១៩ ចំនួន១១នាក់ , រកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន២៣៧៧នាក់ , ជាសះស្បើយ ចំនួន១១៧៦នាក់, កំពុងសម្រាកព្យាបាល ចំនួន១១៨៦នាក់៕

Facebook Comments
Loading...