បុរសម្នាក់បានឆក់ស្លាប់បន្ទាប់ពីតខ្សែភ្លើងបំណងឆក់ត្រីក្រោយផ្ទះ

0
232

ស្វាយរៀង ៖ បុរសម្នាក់តខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនអូសទៅទឹកបៀរខាងក្រោយផ្ទះចាប់ត្រីទុកធ្វើម្ហូបពេលល្ងាច តែដោយមានការធ្វេសប្រហេសបណ្ដាលឲ្យឆក់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ប៉ោ ទី អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិសំរោង ស្ថិតក្នុងឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ ស្លាប់ដោយសារតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនអូសទៅទឹកបៀរខាងក្រោយផ្ទះចាប់ត្រីទុកធ្វើម្ហូបពេលល្ងាច តែដោយមានការធ្វេសប្រហេសបណ្ដាលឲ្យឆក់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

ប្រភពពីអ្នកភូមិបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសខាងលើបានតខ្សែភ្លើងអូសសំដៅទៅទឹកបៀរខាងក្រោយផ្ទះប្រមាណ៣ម៉ែត្រគោលបំណងឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចតែដោយមានការធ្វេសប្រហេសបណ្ដាលអោយឆក់ដេកដួលលើដីសន្លប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះនិងដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែក តែមិនអាចជួយបានឡើយផុតដង្ហើមស្លាប់បាត់ទៅហើយ។ ក្រោយពីធ្វើកំណត់ហេតុនិងពិនិត្យរួចមកសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

Facebook Comments
Loading...