ឪពុកចុង ចាប់ក្មេងស្រី២នាក់បងប្អូនអាយុ៨ឆ្នាំ និង៩ឆ្នាំរំលោភប្រមាណ១០ដងត្រូវប៉ូលិសចាប់វាយខ្នោះ

0
285

រតនគិរី ៖ ពិតជាអន់ជាងសត្វតិរិច្ឆានមែន បុរសម្នាក់ បានចាប់រំលោភកុមារី២នាក់បងប្អូន ម្នាក់មានអាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ប្រមាណជា១០ដងរួចហើយ ចុងក្រោយម្តាយមីងក្មេងស្រីរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចចាប់វាយខ្នោះ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថិច្ចបានអោយដឹងថា ជនល្មោភកាមរូបនេះឈ្មោះ សាន សុឃីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ។ ចំណែកក្មេងស្រីរងគ្រោះ ២នាក់បងប្អូនមានឈ្មោះ ថ.ហ អាយុ៩ឆ្នាំ ជនជាតិខ្មែរ និងប្អូនមានឈ្មោះ ថ.សរ អាយុ៨ឆ្នាំ។

យោងតាមការឲ្យដឹងពីលោកវរៈសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យព្រមទាំងប្រពន្ធ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ នៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំកុមារីទាំង២នាក់ មកផ្ទះមុន គ្រាដែលដើរមកផ្ទះស្រាប់តែឃើញកុមារីទាំងពីរដើរមានសភាពលំបាក ម្ដាយមីងក៏សួរទៅក្មេងទាំងពីរ វាមិនប្រាប់ទេ លុះម្ដាយមីងជំរិតសួរខ្លាំងទើបក្មេងទាំងពីរប្រាប់ថាឪពុករំលោភ ក្រោយពីដឹងថាឪពុករំលោភ ម្ដាយមីងក៏ទូរស័ព្ទរាយការមកលោកនាយប៉ុស្ដិ៍កាចាញ លោកនាយប៉ុស្ដិ៍ក៏ឲ្យនាំក្មេងមកប៉ុស្ដិ៍ លុះនាំក្មេងឲ្យពេទ្យពិនិត្យឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេរំលោភពិតប្រាកដមែន។ ហើយក៏រាយការមកលោកអធិការក្រុង ស្អែកឡើង រៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើតែម្ដង។

លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា កុមារីពីនាក់បងប្អូន ត្រូវឪពុកចុងរំលោភប្រមាណ១០ដងមកហើយ គីរំលោភនៅផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។ លោកនាយប៉ុស្ដិ៍បានបន្ថែមថា តាមម្ដាយក្មេងស្រីរងគ្រោះប្រាប់ថា ជារើយៗ ពេលឪពុកទៅណាតែងតែនាំក្មេងស្រីទាំងពីរតាមរហូត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...