បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងជាមួយនឹងរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់

0
284

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងជាមួយនឹងរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ ដែលហេតុការគ្រោះថ្នាក់ចរា​ចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវR១០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HH-8481ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលបើកស្របទិសគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយនឹងរថយន្តឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-6272 ធ្វើដំណើរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Facebook Comments
Loading...