អាជ្ញាធរកំពង់ស្វែងរកនិងនាំខ្លួនពលករខ្មែរម្នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក មកធ្វើចត្តាឡីស័កវិញ

0
76

បន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ដែលមកពីប្រទេសថៃ ហើយបានរត់ចេញពីកន្លែងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪកម្រិត២ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ពេលនេះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តដែលពាក់ព័ន្ធ កំពង់ស្វែងរកនិងនាំខ្លួនពលករខ្មែររូបនោះ មកធ្វើចត្តាឡីស័កវិញ។

មន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យសម្តេចឪ នៃរដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ពលករខ្មែររួបនោះឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មាន មុខរបរកម្មករមកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ។

បើប្រជាពលរដ្ឋណាបានឃើញជននេះ សូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ហើយកុំឲ្យនៅជិតជននេះឲ្យសោះព្រោះជនរូបនេះមិនទាន់បានធ្វើចត្តាឡីស័កគ្រប់គ្រាន់នៅឡើយទេ បន្ទាប់ពីមកពីប្រទេសថៃនោះ៕

Facebook Comments
Loading...