សិស្សសាលាម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីជិះទូកចុះលេងទឹកក្នុងបឹងតាមោគ

0
456

ភ្នំពេញ ៖ សិស្សសាលាម្នាក់ត្រូវបានលង់ទឹកស្លាប់បន្ទាប់ពីចុះលេងទឹកបឹងតាមោគជាមួយមិត្តភ័ក្រពីរនាក់ផ្សេងទៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា០៦ និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ៖ឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន​ ភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្លាកស្នាមបន្សល់ទុកមានហូរទឹកចេញតាមច្រមុះ។

តាមការឲ្យដឹងពីឈ្មោះ យ៉ាន សៅ ភេទប្រុស និងឈ្មោះ ទិត្យ ផានិត ភេទប្រុស នៅមុនពេលកើតហេតុ ម៉ោងប្រហែល១៤និង០០នាទី ពួកខ្លួននឹងជនរងគ្រោះ បានបបួលគ្នាទៅលេងទឹកនៅបឹងតោមោក(កំពង់ជិតកទីកន្លែងកើតហេតុ) ហើយក៏បាននាំគ្នាផឹកស្រាបៀរអស់ប្រហែល០១កេះ រួចក៏បបួលគ្នាចុះទៅលេងទឹក ហើយយកទូកឈើដែលគេទុកចោលយកមកជិះលេង លុះដល់កន្លែងទឹកជ្រៅក៏នាំគ្នាលោតទឹកលេង ក្រោយពីជនរងគ្រោះលោតចូលទឹកមួយសន្ទុះដោយមិនឃើញងើបឡើងវិញ ទើបពួកខ្លួនស្រែកឆោរឡោរនិងហៅអ្នកនៅជិតកន្លែងកើតហេតុនោះអោយជួយស្វែងរកនិងរួចស្រង់ជនរងគ្រោះមកសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់ពួកខ្លួនក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់តែម្ដង។

តាមការបំភ្លឺ និងការពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារ(លង់ទឹក)ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភំពេញ៕

Facebook Comments
Loading...