ម៉ូតូHonda C125 បុកម៉ូតូរឺម៉កពីក្រោយបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

0
580

ភ្នំពេញ ៖ ម៉ូតូHonda C125 បុកម៉ូតូរឺម៉កពីក្រោយបណ្តាលឲ្យអ្នកបើកបរមូតូម្នាក់របួសធ្ងន់ ចំណែកម្ចាស់មូតូរ៉ឺម៉កយករ៉ឺម៉កទៅផ្លុងចោលនៅស្ពានបាឡេ ខណ្ឌឬស្សីកែវហើយរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខការ៉ាស់សាំង PTT លើផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះរវាងម៉ូតូ ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1J.9475 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង  អ្នកបើកបរឈ្មោះ សៀង ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ (មិនពាក់មួកសុវត្តិភាព) ស្នាក់នៅភូមិព្រែកផ្តៅ ឃុំរំចេក ស្រុកព្រែវែង ខេត្តព្រៃវែង (រងរបួសធ្ងន់)។ លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយម៉ូតូរឺម៉ក០១គ្រឿងមិនស្គាល់ម៉ា ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនពីកន្លែងកើតហេតុ) ក្រោយមកម៉ូតូរឺម៉កឃាត់បាននៅចំណុច ស្ពានបាឡេ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូរឺម៉ករត់គេចបាត់)។

ក្នុងករណីនេះបណ្តាលអោយមនុស្ស រងធ្ងន់ចំនួន០១នាក់ និងខូចខាតម៉ូតូធ្ងន់ចំនួន០១ គ្រឿង ម៉ូតូរឺម៉កស្រាល០១គ្រឿង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះផងដែឬ កម្លាំងយើងបានយកមករក្សាទុកនៅអធិការខណ្ឌដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...