មហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ថ្ងៃចូលរោងជ័យសិរីមង្គល របស់ប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដាក់តាំង ឡានស៊េរីទំនើបៗជាច្រើនគ្រឿង

0
864

ភ្នំពេញ ៖ ពិតជាមហាអស្ចារ្យ ដែលបានធ្វើមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នាថ្ងៃចូលរោងជ័យសិរីមង្គល របស់ប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានដាក់តាំងឡានស៊េរីទំនើបៗជាច្រើនគ្រឿង ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំ ចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីអ្នកជំនួញធំៗ តារាសម្តែង និងតារចំរៀងកំពូលៗរបស់របស់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តងនាថ្ងៃមង្គលនេះ។

ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បើក្រឡេកទៅមើលការរៀបចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងការដេគ័រ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង ធំទូទាញនៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លំអរជាមួយនឹង​ ឡានស៊េរីទំនើបៗជាច្រើនគ្រឿង នៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។

ជាមួយនឹងថ្ងៃពិសេស បូករួមនឹងការរៀបចំ ពិធីមង្គលមួយនេះ បានធ្វើឲ្យមហាជនមួយចំនួននាំគ្នាសរសើរគ្រប់គ្នា បូករួមនឹងភាពរំភើបដែលពិធីធ្វើឡើងយ៉ាងអធិកអធមខ្លាំងបែបនេះដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីអ្នកជំនួញធំៗ តារាសម្តែង និងតារចំរៀងកំពូលៗរបស់របស់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តងនាថ្ងៃមង្គលនេះ៕

 

Facebook Comments
Loading...