សមត្ថកិច្ចចំរុះចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wa​kodo បន្ទាប់ពីមានបណ្ដឹងអនាមិកចោទថា ផលិតផលនេះក្លែងក្លាយ

0
287

ភ្នំពេញ ៖ គណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo ដែលជាផលិតផលមកពីប្រទេសជប៉ុន។ ការចុះពិនិត្យទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងអនាមិកចោទថា ផលិតផលទឹកដោះ wakodo ក្លែងក្លាយ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឪ្យដឹងថា ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧  ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីចុះទៅដល់ទីតាំង សមត្ថកិច្ច ពិនិត្យឃើញថាក្រុមហ៊ុននេះមានច្បាប់ទម្លាប់នាំចូលត្រឹមត្រូវហើយថែមទាំងមានលិខិតបញ្ជាក់ពីគុណភាពនិងសុវត្ថិភាពដែលធានាដោយក្រុមហ៊ុនជប៉ុនដែលជាម្ចាស់ផលិតផលថែមទៀតផង ទើបសមត្ថកិច្ចនិងលោកព្រះរាជអាជ្ញាសម្រេចដកថចេញវិញដើម្បីរង់ចាំការស្រាវជ្រាវជាបន្តទៀត៕

Facebook Comments
Loading...