មនុស្សចំនួន៥នាក់រងរបួស បណ្តាលមកពីរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងបើកមកក្រឡាប់កៀររ៉ឺម៉កម៉ូតូធ្លាក់ផ្លូវជាតិលេខ៥

0
855

ភ្នំពេញ ៖ សង្ស័យតៃកុងងងុយដេកបើករថយន្តសណ្តោងរ៉ឺម៉កដឹកកង់រថយន្ត១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅចូលក្រុងមកក្រឡាប់កៀររ៉ឺម៉កម៉ូតូ១គ្រឿងបណ្តាលឲ្យធ្លាក់ផ្លូវរងរបួសមនុស្សចំនួន៥នាក់ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះរិទ្ធិ លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សរងបួសចំនួន៥នាក់នេះ រវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8190 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរដោយឈ្មោះចក់ សម្ភស្ស ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) លុះមកដល់កន្លែងកើតហេតុបានក្រឡាប់កៀររ៉ឺម៉កម៉ូតូ មួយគ្រឿងម៉ាក C100  ពណ៌ក្រហម ស្លាកលេខ គ្មានធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះទិ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) រួមដំណើរមានគ្នា៦នាក់ ទី១ឈ្មោះ វ៉ិត ថារិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសស្រាល) ទី២ឈ្មោះអ៊ី ភារម្យ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៣ឈ្មោះណាង ផានិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៤ឈ្មោះភារៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) ទី៥ឈ្មោះហេង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) និងទី៦ឈ្មោះលិ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស)។ ក្នុងករណីនេះបណ្តាលអោយរថយន្តខូចខាតធ្ងន់០១គ្រឿង រ៉ឺម៉កខូចខាតធ្ងន់០១គ្រឿង មនុស្សរងរបួសចំនួន៥នាក់ ក្នុងករណីនេះផងដែរផ្នែកជំនាញកំពុងបន្តនីតិវិធី៕

Facebook Comments
Loading...