ត្រូវក្តាប់ឲ្យជាប់ និងយល់ឲ្យបានច្បាស់អំពីគោលនយោបាយរបស់គណបក្សទើបយើងឈររឹងមាំបាន

0
5165

ភ្នំពេញ ៖ ដើម្បីឲ្យយុវជនកាន់ការងារតែរស់រវើកជាងមុន យុវជនរបស់គណបក្សប្រជាជនទាំងអស់ត្រូវធ្វើខ្លួនឲ្យស្វាហាប់ មានឥរិយាបទត្រឹមត្រូវ ក្តាប់ឲ្យជាប់ និងយល់ឲ្យបានច្បាស់អំពីគោលនយោបាយរបស់គណបក្ស ទើបយើងឈររឹងមាំបាន ហើយត្រូវហ៊ាននិយាយការពារ និងវាយបកទៅពួកដែលនិយាយបំភ្លើសនៃការពិត ក្នុងសង្គមនាពេលបច្ចប្បន្ននេះ។

យុវជនទាំងអស់កាលបានចូលជាយុវជនគណបក្សប្រជាជនកម្ពុជាហើយ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយត្រូវគៀងគរមិត្តភ័ក្ររបស់យើង ឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានខិតខំស្វែងរកនិងរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានរីកចំរើនមកដល់សព្វថ្ងៃនេះ។

ក្នុងនាមជាយុវជនរបស់គណបក្សត្រូវធ្វើជាគំរូល្អ ដើម្បីបន្តវេននាថ្ងៃខាងមុខ ទាំងនេះគឺជាការលើកឡើងរបស់លោកនួន​ ផារ័ត្ន​ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជានជនកម្ពុជា​ អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ និងជាប្រធានក្រុមការងារយុវជនគណបក្សរាធានីភ្នំពេញ, ក្នុងពិធីប្រកាស​សមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខណ្ឌ​ និងក្រុមកាងារយុវជនគណបក្សសង្កាត់​ ក្នុងខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាព​លោក រស់​ សុផាន់​ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាអនុប្រធានទី១​ ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ,​ លោក​ សុខ​ សម្បត្តិ​ សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ​ និងជាប្រធានគណបក្សខណ្ឌព្រែកព្នៅ​ និងលោក​ ម៉ៅ​ បូរ៉ា​ សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ​ និងជាអនុប្រធានប្រចាំការគណបក្សខណ្ឌព្រែកព្នៅ​ ព្រមទាំងសមាសភាពចូលរួមប្រជុំសរុបមានចំនួន៣៨៩នាក់ នៅគណបក្សខណ្ឌព្រែកព្នៅ ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ២០២០។

លោកនួន ផារ័ត្ន បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនដែលទុកឲ្យយុវជននៅឯកោនោះទេ ដូចនេះយុវជនរបស់គណបក្សទាំងអស់ត្រូវចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីមានភាពស្និតស្នាល ដឹងទុកធុរៈក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយយុវជនខ្លួនឯងត្រូវទៅពិនិត្យឈ្មោះ អក្ខរាវិរុទ្យ និងត្រូវមានអត្តសញ្ញានប័ណថ្មី ដើម្បីបានបោះឆ្នោតនាពេលខាងមុខ បើយើងប្រហេសទេច្បាស់ជាមានវិបដិសារីជាសក់ជាមិនខាន។

លោកបន្តទៀតថា​ ចាប់ពីពេលនេះទៅក្រុមការងារ​ និងយុវជនទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បី​គណៈបក្ស​ប្រ​ជាជនកម្ពុជាទាំងអស់គ្នា ​ហើ​យ​​បើ​ស្រ​លាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា​ យុវជន​គ្រប់​រូបដែលគ្រប់​អាយុ​បោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញានប័ណគំរូថ្មី និងត្រូវបបួលគ្នាទៅចុះឈ្មោះបោះឆ្នោត និង​បោះឆ្នោតជូន​គ​ណ​​បក្ស​ប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ឆ្នាំ២០២២ និងបោះ​ឆ្នោតស​កល​នាឆ្នាំ២០២៣ ខាងមុខដើម្បីគណបក្សយើងទទួលជ័យជំនះបន្តទៀត៕

Facebook Comments
Loading...