ស្ត្រីជនជាតិចិនម្នាក់ចងខ្សែតាមបង្អួចសម្រូតចុះមកក្រោម តែត្រូវដាច់ខ្សៃធ្លាក់ពីលើអាគារបន្ទប់សណ្ឋាគារជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់

0
940

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ចងខ្សែតាមបង្អួចសម្រូតចុះមកក្រោម តែត្រូវដាច់ខ្សៃធ្លាក់ពីលើអាគារបន្ទប់សណ្ឋាគារជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដោយសង្ស័យថាអាចជាករណីចាប់ជំរិតដោយជនជាតិចិនគ្នាឯង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគាររំដួល grand hotel ដែលមានទីតាំងលេខ ៣.៤០ ផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះគេឃើញកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌដូនពេញបានចុះមកកន្លែងកើតហេតុធ្វើការបិទផ្លូវដើម្បីក្តោបសភាពការណ៍ទាំងឃាត់ជនសង្ស័យជនជាតិចិនភេទប្រុសចំនួន៤នាក់ដែលព្យាយាមរត់គេចខ្លួនបញ្ជូនទៅប៉ុស្តិ៍ផ្សារថ្មី៣ដើម្បីសួរនាំរឿងហេតុផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុជាពិសេសអ្នករត់ម៉ូតូកង់បីដែលប្រចាំការនៅខាងមុខសណ្ឋាគារកើតហេតុបានប្រាប់ឲ្យដឹងថានៅវេលាម៉ោង៥ ព្រឹកថ្ងៃកើតហេតុនោះគេឃើញជនជាតិចិនប្រុស៤នាក់បាននាំស្ត្រីជនជាតិចិនម្នាក់ឡើងទៅក្នុងសណ្ឋាគារនោះលុះដល់វេលាកើតហេតុស្រាប់តែកើតរឿងដូច្នេះដោយឃើញស្ត្រីជនជាតិចិនបានបើកបង្អួចកញ្ចក់សណ្ឋាគារនៅជាន់ទី៥ដើម្បីសម្រូតចុះមកក្នុងបំណងគេចខ្លួនពីបញ្ហាអ្វីមួយនៅក្នុងបន្ទប់បណ្តាលឲ្យដាច់ខ្សែនោះធ្លាក់លើកកញ្ចក់ដាក់ស្លាកយីហោសណ្ឋាគារបង្កជាការភ្ញាក់បែបនោះតែម្តង។

តាមការពិនិត្យជាក់ស្ដែងដោយឃើញខ្សែដែលស្ត្រីជនជាតិចិនព្យាយាមគេចខ្លួនពីក្នុងបន្ទប់សម្រូតចុះមកក្រោមនោះគឺប្រើក្រណាត់ស្រោមពុកដែលហែកជ្រាកគួចចងតគ្នាដើម្បីសម្រូតចុះមកក្រោមទើបបណ្តាលឲ្យដាច់ធ្លាក់របួសធ្ងន់។ពាក់ព័ន្ធក្នុងហេតុការណ៍នោះដែលសមត្ថកិច្ចរួមទាំងអាជ្ញាធរខណ្ឌដូនពេញមិនទាន់ត្រូវបានបង្ហើបឱ្យដឹងថាជាករណីអ្វីនោះទេដោយកម្លាំងជំនាញកំពុងតែសួរនាំដោយប្រើអ្នកបកប្រែភាសាចិនពីរឿងហេតុ។

បច្ចុប្បន្នស្ត្រីជនជាតិចិនដែលរងរបួសព្រោះតែធ្លាក់ពីលើអាគារជាន់ទី៥ នោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតចំណែកបុរសជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួននៅប៉ុសផ្សាថ្មី៣ដើម្បីសួរនាំ៕

Facebook Comments
Loading...