ជនបរទេសអ្នកជិះម្នាក់ និងអ្នកបើករងរបួសធ្ងន់ដោយសាររថយន្តបើកបុកម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់

0
2767

ភ្នំពេញ ៖ ជនបរទេសអ្នកជិះម្នាក់ និងអ្នកបើកម៉ូតូសណ្ដោងរម៉ករបួសដូចគ្នាបណ្តាលមកពីរថយន្តម៉ាកព្រូសបុកពេញទំហឹង ធ្វើឲ្យឱ្យក្រឡាប់រម៉ក កាលពីនៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យអង្គឌួង ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យថាករណីគ្រោះថ្នាក់ចរាចរណ៏នោះកើតឡើងរវាងរថយន្តព្រូសពាក់ ស្លាកលេខភ្នំពេញ2 BG.7924 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមពីត្បូងទៅជើងបានបុកម៉ូតូកង់បីដែលបើកស្របទិសគ្នា បណ្ដាលអោយបុរសជនបរទេសម្នាក់ដែលកំពុងតែជិះម៉ូតូកង់បីនោះត្រូវរបួសធ្ងន់ បានបញ្ជូនទៅដល់មន្ទីពេទ្យកាលម៉ែតដើម្បីសង្រ្គោះ។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះបានប្រគល់ឲ្យចរាចរណ៍ក្រុងវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Facebook Comments
Loading...