សមត្ថកិច្ច បង្ក្រាបនិងចាប់ខ្លួនបុរសម្នាក់ជួញដូរថ្នាំញៀនខុសច្បាប់ដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើននៅខណ្ឌសែនសុខ

0
1916

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបនិងចាប់ខ្លួនបានបុរសម្នាក់ដែលព្យាយាមរកស៊ីការជួញដូរថ្នាំញៀនខុសច្បាប់ ហើយដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនជាក់ស្តែងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើដែលកម្លាំងរបស់លោកបានឃាត់ខ្លួននោះឈ្មោះយន់ បូណា ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌសឬស្សីកែវ។

តាមការអោយដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានរកឃើញនិងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥ថង់ធំ និងកញ្ឆាក្រៀមមួយចំនួនទៀត ព្រមទាំងដកហូតទូរសព្ទដៃ០១គ្រឿង ម៉ូតូកង់៣ឥណ្ឌា០១គ្រឿងពាក់ស្លាកលេខភ្នំពេញ1HE-5083)។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...