ដើម្បីបង្ការនិងទប់ស្លាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩អជ្ញាធរខណ្ឌដូនពេញបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន ក្លឹបកំសាន្ត និងខារ៉ាអូខេ

0
878

ភ្នំពេញ ដើម្បីបង្ការនិងទប់ស្លាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩អជ្ញាធរខណ្ឌដូនពេញបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន ក្លឹបកំសាន្ត និងខារ៉ាអូខេ នាពេលយប់ ក្នុងមូលដ្ឋាននាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ក្នុងការចុះត្រួតពិនិត្យនេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ហើយមិនត្រឹមតែត្រួតពិនិត្កយតែភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុងមូលដ្ឋានខណ្ឌប៉ុណ្ណោះទេ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក៍បានធ្វើកំណត់ហេតុអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលបើកសំលេងរំខានលឺខ្លាំងៗនៅពេលរាត្រីផងដែរ។

ជាលទ្ធផលនាយប់នោះដែររដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន០៥ទីតាំងរួមមាន១-ក្លឹបសម្សាន្ត អេភិច២ បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់)។ ២-ក្លឹបសម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ )។៣-ក្លឹបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។៤-អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំនើរការ ក្រោយការពិនិត្យរួចកម្លាំងគណះបញ្ជាការឯកភាព បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់)។៥-អាជីវកម្មយីហោ Mo du Pub បានណែនាំអោយអនុវត្តន៍តាមគោលការច្បាប់។ ទទឹមគ្នានេះ គណៈបញ្ជាការ ឯកភាពសង្កាត់ទាំង១១ ក៏បានបន្តចុះតាមទីតាំងមួយផ្សេងទៀតផងដែរ។

ក្នុងនោះលោកអភិបាលបានដាក់ចេជាគោលការណ៍រួមមាន -ហាមដាច់ខាចមិនអោយមានការចាក់ភ្លេងរាំឌីស្តូ ដែលខុសនិងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។-ម្ចាស់អាជីវកម្ម ត្រូវរុះរើឧបករណ៍ភ្លេងចេញទាំងអស់។-ហាមមិនអោយមានកាប្រគុំតន្ត្រី (Live Bang)-ត្រូវបន្តគោរពអនុវត្ត តាមកាណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។-ក្នុងករណីម្ចាស់អាជីវកម្មមិនអនុញ្ញាតាមកាណែនាំនេះ គណៈបញ្ជាការឯកភាព និង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមាន ដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្ម ដោយចុះរុះរើឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ។-ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយរក្សាគម្លាតសង្គម១.៥ម ទៅ២.០០ម៕

Facebook Comments
Loading...