ជម្លោះរវាងគណកម្មការវត្ត និងលោកឆេង សុវណ្ណរិទ្ធី តម្រូវឲ្យយកឯកសារដែលភាគីនិមួយៗមានតាមផ្លូវច្បាប់មកដាក់លើតុ រងចាំការសម្រេចសេចក្តីពីស្ថាប័នតុលាការ

0
5930

ភ្នំពេញ ៖ បញ្ហាជម្លោះរវាងគណកម្មការវត្តសុវណ្ណធម៍រាជ និងលោករស់ សារិន(ស្លាប់)ទំនាស់រាំរ៉ៃយូឆ្នាំមកហើយ បច្ចប្បន្នឆេង សុវណ្ណរិទ្ធី បានអះអាងថា ជាដីរបស់ខ្លួនហើយតម្រូវឲ្យយកឯកសារដែលភាគីនិមួយៗ មានតាមផ្លូវច្បាប់មកដាក់លើតុ រកអំណាស់ អំណាងរៀងៗខ្លួន ក្នុងវេទិការសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរវេណសាលាសង្កាត់ពញ្ញាពន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងវេទិការលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានឲ្យភាគីទាំងសង​ខាង(គឺភាគីវត្តសុវណ្ណធម៍រាជ និងភាគីខាងម្ចាស់ពុះដីឡូត៍លក់) បង្ហាញឯកសារដែលភាគីនិមួយៗ មានតាមផ្លូវច្បាប់ជូនព្រះសង្ឃ និងប្រជាពលរដ្ឋពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ ឲ្យបានជ្រាប និងរងចាំអនុវត្តតាមការសម្រេចសេចក្តីពីស្ថាប័នតុលាការ។

បន្ទាប់ពីភាគីទាំងសង​ខាង(គឺភាគីវត្តសុវណ្ណធម៍រាជ និងភាគីខាងម្ចាស់ពុះដីឡូត៍លក់) បង្ហាញឯកសារដែលភាគីនិមួយៗមក លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការជួបគ្នានេះលោកមិនមានសិទ្ធកាត់សេចក្តីឲ្យខាងណាឈ្នះ ឬចាញ់នោះទេ គឺចង់បានឯកសារដែលភាគីនិមួយៗ មានតាមផ្លូវច្បាប់ យកមកនិងធ្វើរបាយការណ៍បញ្ជូនទៅសាលាក្រុង ហើយរងចាំអនុវត្តតាមការសម្រេចសេចក្តីពីស្ថាប័នតុលាការតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ក្នុង​នាមអាជ្ញាធរខណ្ឌ សង្កាត់ គឺលោកចង់ឲ្យ​មានណាស់នូវការអភិវឌ្ឍន៍ មិនថាតែអាណាចក្រនោះទេ សូម្បីតែពុទ្ធចក្រក៍ត្រូវតែមាន​ការអភិ​វឌ្ឍ​ឲ្យបានឆាប់រហ័សផងដែរ៕

Facebook Comments
Loading...