មិនដឹងមានបញ្ហាអ្វីបុរស០២នាក់មកប៉ុនប៉ងសម្លាប់ខ្លួនលើស្ពានជ្រោយក្នុងថ្ងៃតែមួយ

0
10131

ភ្នំពេញ ៖ មិនដឹងមានបញ្ហាដោះស្រាយមិនចេញទេបានជាបុរស០២នាក់ផ្សេងពីគ្នាបានសម្រេចមកឡើងលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់បន្តបន្ទាប់គ្នា ប៉ុន្តែការប៉ុនប៉ងសម្លាប់ខ្លួនរបស់បុរសទាំង០២នាក់នោះមិនបានសម្រេចឡើយដោយបានប៉ូលីសចរាចរដែលប្រចាំការគោលដៅខាងលិចស្ពានរត់មកជួយឃាត់ទាន់ពេលវេលាទាំងអស់គ្នាដែលហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១៣និង ៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២០ នៅពាក់កណ្តាលស្ពានជ្រោយចង្វាចាស់ព្រំប្រទល់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ជ្រោយ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថានៅវេលាកើតហេតុគេឃើញបុរសម្នាក់អត់ពាក់អាវស្លៀកខោជើងវែងនិងពាក់ស្បែកជើងប៉ាត់តាបានដើរឡើងលើស្ពានជ្រោយចង្វាពីលិចមកកើតលុះដល់ពាក់កណ្ដាលស្ពានក៏បុរសនោះបានឈរតោងបង្កាន់ដៃស្ពានដោយមានទឹកមុខស្រពោនប្រពោនប្រហែលជាកើតទុក្ខមិនសុខចិត្តពីរឿងបញ្ហាអ្វីមួយហើយបានព្យាយាមប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅចំហៀងបង្កាន់ដៃស្ពានខាងត្បូងដោយឈរសំឡឹងទៅមើលទឹកទន្លេ។

ប្រភពព័ត៌មានបន្តទៀតថាខណៈនោះដែរគេឃើញប៉ូលីសចរាចរណ៍រាជធានីភ្នំពេញចំនួន ២នាក់បានរត់ មកពីក្រោយធ្វើការឃាត់បុរសរូបនោះទាន់ពេលវេលានិងលួងលោមឱ្យគាត់ឈប់គិតខ្លីដូច្នេះតទៅទៀត។ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលដែលបុរសទីមួយត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍រួមទាំងប្រជាការពារខណ្ឌដូនពេញបានមកឃាត់ទាន់ពេលវេលាហើយនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូអាវ៉េវពណ៌ខៀវពាក់មួកសុវត្ថិភាពត្រឹមត្រូវដោយជិះពីកើតមកលិចបញ្ច្រាស់ទិសស្ពានជ្រោយចង្វាមកឈប់ត្រង់កន្លែងដដែលដែលប្រុសទី១ប៉ុនប៉ងសម្លាប់ខ្លួននោះមកឈប់ហើយប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នាប៉ុន្តែគណៈនោះត្រូវបានមន្ត្រីប៉ូលីសចរាចរណ៍ពីរនាក់ដដែលបានឃាត់ទាន់ពេលវេលាដូចគ្នា។

ស្របពេលដែលបុរសទីពីរមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះត្រូវបានប៉ូលិសសួរនាំថាហេតុអ្វីបានជាប្អូនឯងមកប៉ុនប៉ងសម្លាប់ខ្លួនដូច្នេះ?បុរសរូបនោះឆ្លើយប្រាប់ប៉ូលិសថាមូលហេតុដែលខ្លួនប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដូចនេះដោយសារតែខ្លួនបានរស់នៅជាមួយនារីម្នាក់ជាង១ឆ្នាំហើយដែលនាងមានកូនក្នុងផ្ទៃមួយខែទៀតប៉ុន្តែត្រូវបានឪពុកម្ដាយរបស់ខ្លួនមិនពេញចិត្តមិនពេញចិត្តនឹងនាងធ្វើឲ្យខ្លួនខូចចិត្តក៏ជិះម៉ូតូពីសង្កាត់ស្ទឹងមានជ័យជាកន្លែងរស់នៅរបស់ខ្លួនមកសំដៅលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិតដើម្បីកុំឲ្យពួកគាត់បានដឹងពីការគិតខ្លីរបស់ខ្លួនដូច្នេះតែម្ដង។

ប្រភពព័ត៌មានបញ្ជាក់ទៀតថាបុរស០២នាក់ដែលប៉ុនប៉ងសម្លាប់ខ្លួនផ្សេងពីគ្នានោះត្រូវបានសមត្ថកិច្ចជួយទាន់អន្តរាគមន៍ទាន់ពេលវេលាទាំងអស់គ្នាហើយក៏ត្រូវបានលួងលោមឲ្យពួកគាត់ត្រឡប់ទៅផ្ទះសម្បែងវិញអស់ផងដែរ៕

Facebook Comments
Loading...