មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅដឹកនាំក្រុមការងារយកទៀនព្រះវស្សានិងទេយវត្ថុព្រមទាំងបច្ច័យប្រគេនព្រះសង្ឃនៅវត្តកប់ស្រូវ

0
4396

ភ្នំពេញ ៖ លោកភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់គោករកា បានឆ្លៀតពេលដ៍មមាញឹកដឹកនាំក្រុមការងារយកទៀនព្រះវស្សានិងទេយវត្ថុព្រមទាំងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកប់ស្រូវ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២០។

តាមប្រសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ធ្លាប់បានផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវតែចុះពិនិត្យនៅតាមវត្តអារាមនានាក្រែងព្រះសង្ឃរងផលប៉ះពាល់ ដាច់ចង្ហាន់ដែលកើតឡើងពីការរីករាលដាលនៃជំងឺកូវីដ១៩ គឺមិនទុកឲ្យប្រជាពលរដ្ឋឬព្រះសង្ឃដាច់ចង្ហាន់ដោយអាជ្ញាធរមិនបានដឹងឮនោះទេ។

ឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ក៏ដូចជាការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែរំឭកដល់ថ្នាក់ដឹកនាំខណ្ឌនិងសង្កាត់ត្រូវតែចុះពិនិត្យមើលវត្តក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបានដឹងពីសុខទុក្ខរបស់ព្រះសង្ឃដូនជីតាជីក៏ដូចជាប្អូនៗសិស្ស និស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រតាមវត្តអារាមនានា បើមានកើតឡើងនូវបញ្ហាកង្វះខាតណាមួយអាជ្ញាធរត្រូវតែដោះស្រាយជូនភ្លាមៗ ដោយមិនទុកឱ្យមានព្រះសង្ឃដាច់ចង្ហាន់នោះទេ។ គួរបញ្ជាក់ថា សម្ភារៈរួមមាន ១អង្ករចំនួន២ការុង ២ត្រីខចំនួន១កេះធំ ៣ទឹកត្រីចំនួន២យួរ ៤អូវ៉ែនទីនចំនួន១កេះ ៥មីយើងចំនួន៤កេះ ៦ទៀនព្រះវស្សាចំនួន១គូរនឹងបច្ច័យចំនួន៤៨ម៉ឺនរៀល៕

Facebook Comments
Loading...