រថយន្តបុកម៉ូតូ ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

0
2101

ភ្នំពេញ ៖ រថយន្តបុកម៉ូតូ ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទី រំលងអាធាត្រនាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តម៉ាកបាឡែនពណ៍ស រេចង្កុតបុកជាមួយម៉ូតូ បណ្តាលអោយភាគីខាងម៉ូតូបានសម្លាប់២នាក់ និងម្នាក់ទៀតត្រូវរយន្តជួយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករដោយរថយន្តម៉ាកកាមរីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3173 , ចំណែកម៉ូតូម៉ាកស៊ូសាគី និចពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ត្រូវបានធ្លាក់ចូលប្រឡាយ មិនទាន់បានស្គាល់ស្លាកលេខ៕

Facebook Comments
Loading...