លោកសុខ សម្បត្តិ ដឹកនាំមន្ដ្រីនៃសាលាខណ្ឌព្រែកព្នៅនាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃគង់នៅវត្តច័ន្ទបូរីវង្ស និងវត្តមុនីប្រសិទ្ធិវង្ស

0
1009

ភ្នំពេញ ៖ លោកសុខសម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមន្ដ្រីក្នុងសាលាខណ្ឌ១ចំនួនទៀត បាននាំយកទៀនព្រះវស្សា ទ័យ្យវត្ថុរួមនឹងគ្រឿងឧបភោគបរិភោគ១ចំនួនទៀត ទៅវេរប្រគេនព្រះសង្ឃ ចំនួន២វត្តគឺ វត្តចន្ទ័បូរីវង្សហៅវត្តសំរោងជើងស្ថិតក្នុង សង្កាត់សំរោង និងវត្តមុនីប្រសិទ្ធិវង្ស ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងឱកាសគង់ចាំព្រះវស្សា រយៈពេល៣ខែនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ។

សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ និងជាព្រះចៅអធិការ វត្តច្ទ័នបូរីវង្ស បានថ្លែងអំណរគុណយ៉ាងជ្រៅដល់ ថ្នាក់ដឹកនាំ និងមន្ដ្រី នៃខណ្ឌព្រែកព្នៅ ដែលមានសទ្ធា ជ្រះថ្លាបាន ចំណាយថវិកាផ្ទាល់ខ្លួន ជួយទំនុក បំរុងដល់ភិក្ខុ សាមណេរ ក្នុងឱកាសចាំព្រះវស្សា នេះ ដោយទឹកចិត្ត ជ្រះថ្លា និងមានជំនឿយ៉ាងមុតមាំ លើព្រះពុទ្ធសាសនា និងបានចាត់ទុកថានេះគឺជាការរួមចំណែកក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានស្ថិតស្ថេរគង្សវង្សយូរអង្វែង។ សម្ដេចព្រះវនរ័តបានឧទ្ទិសមគ្គផល កុសលទាំងឡាយជូនដល់ បុព្វការីជនញាតិការទាំង៧សណ្ដាន ពិសេសយុទ្ធជន វីរៈជនដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិនិងមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសប្រគេនទានព្រះវសកសាក្នុងវត្តមិនីប្រសិទ្ធីវង្ស លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅក្នុងនាមរដ្ឋបាលខណ្ឌ បានសម្ដែងនូវការអបអរដល់សម្ដេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឈនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ ទទួលបានគោរម្យងារថ្មី« ព្រះសទ្ធម្មជោតិកធជ» ពីប្រទេសភូមានាពេលថ្មីៗកន្លងទៅនេះ។

លោក អភិបាលខណ្ឌ បានចាត់ទុកថា ការទទួលបានគោរម្យងារថ្មី របស់សម្ដេចព្រះឧត្តមវង្សា នាពេលថ្មីៗ នេះ គឺជាកិត្តិយសយ៉ាងធំធេងក្នុងវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាសម្រាប់ប្រជាជនមហាជនទូទៅ ពិសេស ប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ ដែលមានសម្ដេចនៅគង់ប្រថាប់ជាមួយ ដោយទទួលបានការ ផ្សព្វផ្សាយ ការប្រៀនប្រដៅ ផ្ដល់ដំបូន្មាន ផ្ទាល់ពីព្រះអង្គ។

ក្នុងនាម រដ្ឋបាលខណ្ឌនិងពុទ្ធសាសនិកក្នុងខណ្ឌទាំងអស់សូមធ្វើការចងចាំនិងកត់ត្រាទុកក្នុងដួងចិត្តដោយបន្តទទួលនូវឱវាទដ៍ប្រពៃរបស់សម្តេចគ្រប់ពេលវេលា ហើយរួមគ្នាផ្តល់ជាសទ្ធាជ្រះថ្លាគ្រប់បែបយ៉ាងដើម្បីជួបឧបត្ថម្ភគាំទ្របេសកកម្មរបស់សម្តេចបន្តទៀត។គួបញ្ជាក់ថា គ្រឿងចំណាំវស្សាទាំង នេះក្នុង១វត្តទទួលបានទៀនព្រះវស្សា១គូ មី១កេះធំ អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ និងបច្ច័យ៤០ម៉ឺនរៀល៕

Facebook Comments
Loading...