ជនជាតិចិនម្នាក់ដើររកមិត្តភ័ក្រ ស្រាប់តែវង្វែងផ្លូវទន់ជើងដួលអុកគូថងើបលែងរួច(មានវីដេអូ)

0
10805

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ខណ:ដើរសុខៗស្រាប់តែទន់ជើងដួលអុកគូថងើបលែងរួចត្រូវបានប្រជាពលរដ្ឋគ្រាចូលចិញ្ចើមផ្លូវនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអត្តរាគមន៍បង្កភ្ញាក់ផ្អើលកាលពីម៉ោង០៧ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវមហាវិថីសហព័ន្ឋរុស្សី ភូមិក្បាលដំរី១សង្កាត់ កាកាប១ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជាជនជាតិចិនខាងលើដើរម្នាក់ឯងតាមផ្លូវខាងលើក្នុងទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចខាងលើក៍ដួលអុកគូថងើបលែងរួចនៅលើចិញ្ចើមផ្លូវហើយត្រូវបានប្រជាពលរដ្ឋគ្រាមកលើចិញ្ចើមផ្លូវជនជាតិចិនខាងលើមិនដឹងមកពីណាទេមានអាការ:ហាក់បីដូចវង្វេង ហើយលើកទូរសព្ទរបស់ខ្លួនបង្ហាញលេខមួយចំនួនសុទ្ធតែលេខក្រៅប្រទេសដោយពិបាកទំនាក់ទំនងគ្នាទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។

សមត្ថកិច្ចមូលដ្ឋានពេលចុះទៅដល់ធ្វើការសាកសួរជនជាតិចិនខាងលើប្រាប់ថាគាត់ដើររកមិត្តភ័ត្រហើយក៍វង្វេងទើបមកដល់គោលដៅខាងលើពេលនោះសមត្ថកិច្ចមូលដ្ឋានឆ្លងយោលបលថ្នាក់លើហើយអោយកង់បីឥណ្ឌាជួយដឹងជូនជនជាតិចិនខាងលើទៅស្ថានទូតចិនតែម្តង៕IMG_4611

Facebook Comments
Loading...