រថយន្តដឹកដីបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ទាំងព្រឹកនៅសង្កាត់កាកាបទី២

0
6711

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿងបួងចង្កូតមិនទាន់ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានស្ត្រីម្នាក់ជិះម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GI 8730ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងអត់ពាក់ស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនរួចបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ខ្ទាតចេញពីផ្លូវចូលក្នុងព្រៃរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Facebook Comments
Loading...