ផ្ទះប្រជាពលរដ្ឋ៦ខ្នងរងការខូចខាតនៅស្រុកភ្នំស្រួច បណ្តាលមកពីភ្លៀងខ្យល់កន្ត្រាក់នារសៀលថ្ងៃទី២កក្កដានេះ

0
4292

កំពង់ស្ពឺ ភ្លៀងខ្យល់កន្ត្រាក់នាសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នេះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងខូចខាតនៅចំណុចភូមិបេងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តែមិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាបន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់នៅចំណុចភូមិឃុំខាងលើបានបង្កឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៦ខ្នងរងការខូចខាតរួមមាន។ ១.ផ្ទះរបស់ឈ្មោះ ឡុង  ឆុន ភេទប្រុសអាយុ៥៤ឆ្នាំទំហំទទឹង ៤ម៉ែត្រនិងបណ្តោយ៥ម៉ែត្រ របើកដំបូលស័ង្កសីទាំងស្រុងអស់ ២៧សន្លឹក។ ២.ផ្ទះរបស់ ឈ្មោះសំ រតនះ ភេទប្រុសអាយុ៣៥ឆ្នាំរបើកសំយ៉ាបខាងមុខទាំងស្រុង ៣.ឈ្មោះ ឆោម រ៉ានភេទស្រីអាយុ៤៧ឆ្នាំផ្ទះទំហំ ៦ម៉ែត្រនិងបណ្តោយ៨ម៉ែត្រ របើកដំបូលអស់សង្ក័សី ២៨សន្លឹក។

ប្រភពបានបន្តថា៤.ផ្ទះរបស់ឈ្មោះ ហែម ឈម ភេទប្រុសអាយុ៥៤ឆ្នាំមានទំហំទទឹង៤ម៉ែត្រនិងបណ្តោយ៥ម៉ែត្រ របើកសង្ក័សី ០៦សន្លឹក ៥.ផ្ទះរបស់ឈ្មោះ ជូ  ហូន ភេទស្រីអាយុ២៨ឆ្នាំមានទំហំផ្ទះ ទទឹង៤ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ របើកសង្ក័សី០៦សន្លឹកនិងទី៦.មានឈ្មោះ ជូ និមលភេទស្រីអាយុ៣៤ឆ្នាំ បង្គន់អណាម័យ និង រោងដាក់សំភារះ របើកសង្ក័សីអស់ ២២សន្លឹកផ្ទះទាំង៦ខ្នងនេះស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច។ប្រភពបានបន្ថែមទៀតថាភ្លៀងខ្យល់កន្ត្រាក់មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

Facebook Comments
Loading...