បុរសម្នាក់គាំងប៉ះដូងស្លាប់ សង្ស័យប្រើប្រាស់ថ្នាំញៀនច្រើនពេក

0
2462

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែសេបគុបមិត្តភក្តិខុសនិងប្រើប្រាស់ថ្នាំញៀនរហូតមិនស្គាល់ល្អអាក្រក់ត្រូវបានក្រុមគ្រួសារចាប់ទៅបណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀនជាច្រើនលើកច្រើនសារមកហើយ លុះទើបតែចេញមកវិញចុងក្រោយនេះស្រាប់តែបន្តប្រើទៀតរហូតគាំងប៉ះដូងស្លាប់តែម្តង។

ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទលខ១២ ផ្លូវលេខ១៨៥ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ជនរងគ្រោះឈ្មោះរស់ចាន់ ថាន់ដារ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀនជាយូឆ្នាំមកហើយ ហើយក៏ធ្លាប់ចាប់យកទៅមណ្ឌលកែប្រែជាច្រើនលើកច្រើនសារមកហើយលុះលើកចុងក្រោយនេះដោយទើបតែចេញពីមណ្ឌលកែប្រែរយះពេលប៉ុន្មានថ្ងៃប៉ុណ្ណោះស្រាប់តែមានអាការៈចុកបះដូងហើយក៏ប្រកាច់ស្លាប់ៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យជាក់ស្តែងរួចបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងប៉ះដូងពិត្យប្រកដមែនទើបប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...