បុរសម្នាក់បានស្លាប់រកបំណែកសាច់មិនចង់បាន ដោយយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកែច្នៃហើយផ្ទុះយ៉ាងកក្រើកភូមិ

0
3215

កណ្តាល ៖ បុរសម្នាក់បានស្លាប់រកបំណែកសាច់មិនចង់បាន បន្ទាប់ពីយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកែច្នៃស្រាប់តែផ្ទុះឡើងយ៉ាងកក្រើក កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល។

ជនរងគ្រោះមានឈ្មោះអ៊ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំបានបំភ្លឺថា នៅអំឡុងប្រហែលជាងដប់ឆ្នាំមុនឪពុករបស់គាត់បានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មជាលក្ខណៈគ្រួសារ។លុះដល់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឪពុករបស់គាត់ឈ្មោះ អ៊ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទពុំស្គាល់ ហើយបានយកម៉ូទ័រមកអារកាត់កែច្នៃនៅក្នុងរោងសិប្បកម្ម ខណៈនោះស្រាប់តែគ្រាប់នោះផ្ទុះជាបំណែកបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទៀតជាបំណែកខ្ទាតនៅជុំវិញកន្លែងកើតហេតុ។ បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាបប្រពៃណី៕

Facebook Comments
Loading...