ព្រះសង្ឃឡុង ចន្ថា ក្បត់ពាក្យសន្យាថាលាចាកសិក្ខាបទ ជិតដល់ថ្ងៃរត់គេចវេសពីវត្តភ្នំបូរីបាត់ស្រមោល

0
830

តាកែវ ៖ គណៈកម្មាធិកាអាច្យារវត្តភ្នំបូរី ស្រុកអង្គបូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរីនេះ ដើម្បីសឹក តបតាមការសរសេលាយលក្ខណ៍អក្សរ ដែលព្រះអង្គសរសេរផ្ទាល់ដៃថា សឹកនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០នេះទេ ដែលត្រូវបានក្រុមគ្រួសារ នាំទៅស្រុកកំណើត ចេញពីវត្តនេះ បីថ្ងៃហើយ ប្រហែលជានាំទៅវត្ត ដែលលោកបានបួស កាលពីនៅតូច នៅក្នុងស្រុកបូរីជលសារ។

លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា នៅរសៀលនេះ អាជ្ញាធរសមត្ថកិច្ច ដឹកនាំដោយលោកផ្ទាល់ និងចុះទៅវត្តភ្នំបូរី ដើម្បីធ្វើកំណត់ហេតុ និងឃាត់ខ្លួន ព្រះតេជគុណឡុង ចន្ថា ប្រសិនបើមិនធ្វើតាមការសន្យា គិតត្រឹមម៉ោង ៥និង៣០នាទីល្ងាចនេះ។

សូមបញ្ជាក់ថា តាមហ្វេសប៊ុកផ្ទាល់ខ្លួន របស់ព្រះអង្គឡុង ចន្ថា ផ្ទាល់ គឺលោកមិនទាន់អស់និស័យ្សនឹងព្រះទេ។ សង្ឃ ឡុង ចន្ថា អះអាងថា លោកគ្រាន់តែប្រើពាក្យសម្តីលេងសើចជាមួយនារីម្នាក់នោះ តែពុំធ្លាប់បានប៉ះពាល់រាងកាយនាងឡើយ។ បច្ចុប្បន្នលោកគង់នៅវត្តភ្នំបុរី។

សូមបញ្ជាក់បន្ថែមថា ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯង ក្រោយមានការបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Faceb ook។ ក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្តតុំ ជាវត្តព្រះមេគុណ មានទីតាំងនៅភូមិតុំ សង្កាត់រកាក្រៅ ស្រុកដូនកែវ ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាថា បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុងចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។

ភិក្ខុ ឡុង ចន្ថា ដែលរងការរិះគន់ខ្លាំងៗពីរឿងដែលលោកលួចទាក់ទងនិងប្រើពាក្យលែបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់។ ព្រះសង្ឃ ឡុង ចន្ថា ប្រាប់បណ្តាញសារព័ត៌មាន នៅល្ងាចថ្ងៃទី៤ ខែឧសភាថា ព្រះមេគណពុំបានបង្ខំឲ្យអាត្មាសឹកឡើយ តែជាការយល់ព្រមដោយអង្គឯង។ កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយអាត្មាសុខចិត្តសឹក។

នៅថ្ងៃទី៤ ខែឧសភា សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវដែលផ្ទុះឡើងនេះ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាព្រះសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការសុខចិត្តលាចាកសិក្ខាបទដោយខ្លួនឯង តែមកដល់ថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យាសឹកដោយអង្គឯមិនមានអ្នកបង្ខំនោះបែរជារត់គេចខ្លួនបាត់៕

Facebook Comments
Loading...