នារីវ័យក្មេងម្នាក់ខឹងជាមួយសង្សាដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនចោលម៉ែឪ

0
851

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ខឹងជាមួយសង្សាដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនចោលម៉ែឪ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅផ្ទះលេខ៥៣ ផ្លូវលំ បុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីអត្តឃាត មានឈ្មោះ តាំង ម៉េងលី អាយុ ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ផ្ទះកើតហេតុខាងលើ រួមជាមួយក្រុមគ្រួសារ មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីខាងលើ នារីរងគ្រោះបានប្រើប្រាស់ថ្នាំលេបជាច្រើនគ្រាប់ ប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា មកម្ល៉េះ តែក្រុមគ្រួសារទម្រាំដឹង អស់រយ:ពេល ១ម៉ោងទៅហើយ ធ្វើឲ្យនារីខាងលើប្រតិកម្មថ្នាំ រហូតដល់ស្លាប់បាត់ជីវិត ទោះជាក្រុមគ្រួសារ ចង់ជួយក៏ជួយមិនទាន់ផង បង្កឲ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែងតែម្តង។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា នារីរងគ្រោះកើតមានជម្លោះជាមួយមិត្តប្រុសញឹកញាប់ រហូតមកដល់រសៀលថ្ងៃនេះ ក៏សម្រេចចិត្តបែបនេះតែម្តង។ សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ ឃើញថា ស្លាប់ដោយធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...